ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

AIS ប្រគល់វិញ្ញាបនបត្រដល់សិស្សថ្នាក់មត្តេយ្យសិក្សា ថ្នាក់ទី6 និងទី9 សាខាតាកែវ

បានផ្សាយចេញ | ២៥ កក្កដា ២០២៦ 184

AIS ប្រគល់វិញ្ញាបនបត្រដល់សិស្សថ្នាក់មត្តេយ្យសិក្សា ថ្នាក់ទី6 និងទី9 សាខាតាកែវ

សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់ និងទទួលវិញ្ញាបនបត្រលើកទី៤ ជូនដល់សិស្សថ្នាក់មត្តេយ្យសិក្សា ថ្នាក់ទី៦ និងទី៩ ដែលបានបញ្ចប់កម្រិតថ្នាក់តាមភូមិសិក្សារបស់ខ្លួនដោយជោគជ័យ។



ថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិស្ស លោកស្រី រស់ យ៉ាណា ប្រធាននៃសាលារៀន អន្តរទ្វីប អាមេរិកាំង AIS បានមានប្រសាសន៍ សម្តែងនូវការអបអរសាទរចំពោះប្អូនៗដែលបញ្ចប់កម្រិតថ្នាក់តាមភូមិសិក្សារបស់ខ្លួន និងបានចូលរួមចែករំលែកក្តីរីករាយជាមួយមាតាបិតា អ្នកអាណាព្យាបាល។ លោកស្រីបានលើកឡើងថា ជោគជ័យនេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់សិស្ស ការលះបង់ និងការអត់ធ្មត់របស់ពួកគេ ព្រមទាំងការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល និងការបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ។

ជាមួយគ្នានេះដែរ លោកស្រី ក៏បានថ្លែងអំណរគុណដល់មាតាបិតា និងអ្នកអាណាព្យាបាល ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយសាលារៀន តាមដានការសិក្សារបស់កូនៗ និងចូលរួមគ្រប់សកម្មភាព ដើម្បីលើកទឹកចិត្ត និងផ្តល់ក្តីស្រឡាញ់ដល់កូនៗជានិច្ច។



លោកស្រី រស់ យ៉ាណា​ បានបញ្ជាក់បន្ថែមថា ការចាប់ផ្តើមសិក្សាតាំងពីវ័យក្មេង មិនមែនគ្រាន់តែជាការរៀនអក្សរ និងលេខប៉ុណ្ណោះទេ ប៉ុន្តែជាការកសាងមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍកុមារគ្រប់ជ្រុងជ្រោយ ទាំងផ្នែកបញ្ញា ស្មារតី រាងកាយ  សុជីវធម៌ និងសីលធម៌។ នេះគឺជាការវិនិយោគដ៏មានតម្លៃបំផុតដែលមាតាបិតា អ្នកណាព្យាបាល អាចផ្តល់ជូនកូនៗសម្រាប់អនាគត។

លោកស្រីបានបន្ថែមថា ទោះបីជាក្រុមគ្រួសារជាច្រើនខិតខំប្រកបរបរប្រចាំថ្ងៃ ទាំងបង្កើនទ្រព្យ និងកេរ្តិ៍ឈ្មោះទុកជាកេរមរតកសម្រាប់កូនក៏ដោយ ក៏កេរមរតកដ៏មានតម្លៃបំផុត មិនមែនជាផ្ទះ មិនមែនជាដីធ្លី ឬទ្រព្យសម្បត្តិនោះទេ ប៉ុន្តែកេរមរតកដ៏មានតម្លៃបំផុត គឺការអប់រំ។ ទ្រព្យសម្បត្តិអាចបាត់បង់បានគ្រប់ពេល  ប៉ុន្តែចំណេះដឹង គុណធម៌ និងសមត្ថភាពពិតប្រាកដ គឺជាទ្រព្យដែលគ្មាននរណាម្នាក់អាចដកហូតបានឡើយ។ ដូច្នេះ ការសម្រេចចិត្តវិនិយោគលើការអប់រំថ្ងៃនេះ គឺជាការកំណត់អនាគតរបស់កូនៗនៅថ្ងៃ
ស្អែក។ សាលារៀន AIS យើងជឿជាក់យ៉ាងមុតមាំថា "គ្រូបង្រៀនល្អ បង្កើតថ្នាក់រៀនល្អ ថ្នាក់រៀនល្អ បង្កើតសិស្សល្អ សិស្សល្អ បង្កើតសង្គមល្អ ហើយសង្គមល្អ បង្កើតអនាគតដ៏រឹងមាំ សម្រាប់ប្រទេសជាតិ។"

សូមជម្រាបផងដែរថា សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦–២០២៧ នឹងចាប់ផ្តើមបវេសនកាលនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ខណៈកម្មវិធីរៀនត្រៀមដោយឥតគិតថ្លៃ (ចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២) នឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។


សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) គឺជាសាលាចំណេះដឹងទូទៅ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា មានកម្មវិធីសិក្សាចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ តាមបែបខ្មែរ–អាមេរិកាំង ដំបូងគេនៅកម្ពុជា។ សាលាផ្តោតលើគុណភាព វិន័យ និងសេវាកម្ម មានបរិយាកាសសិក្សាផាសុកភាព ថ្នាក់រៀនទាក់ទាញ សម្ភារបង្រៀនគ្រប់គ្រាន់ និងគ្រូបង្រៀនមានជំនាញវិជ្ជាជីវៈ។ AIS បានចូលរួមអភិវឌ្ឍវិស័យអប់រំចាប់តាំងពីឆ្នាំ ២០០៥ រហូតមកដល់បច្ចុប្បន្ន៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Gala.jpg

អនុស្សាវរីយ៍ល្អៗ និងភាពប្រណិតក្នុងពិធីលៀងសាយភោជន “AIS S...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/G66.jpg

មោទនភាព AIS! សិស្សថ្នាក់ទី៦ បញ្ចប់ការសិក្សាដោយជោគជ័យ

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Father4.jpg

“មហាកម្លាំងចិត្តគឺ ពុក” ពេលវេលាដ៏កក់ក្តៅដែលភ្ជាប់ចិត្តឪ...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/G2.jpg

សិស្សមត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួ...