ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

AIS ចាប់ផ្តើមរៀនត្រៀមឥតគិតថ្លៃ គ្រប់សាខា

បានផ្សាយចេញ | ២៩ កក្កដា ២០២៦ 669

AIS  ចាប់ផ្តើមរៀនត្រៀមឥតគិតថ្លៃ គ្រប់សាខា

បន្ទាប់ពីពេលវេលាសម្រាកដ៏មានន័យបានកន្លងផុតទៅ សំឡេងជើងសិស្សានុសិស្ស និងស្នាមញញឹមពោរពេញដោយក្តីរំភើប បានត្រឡប់មកវិញក្នុងបរិវេណសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃចូលរៀនដំបូងត្រៀមសម្រាប់វគ្គសិក្សាឆ្នាំថ្មី ២០២៦–២០២៧ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សិស្សានុសិស្សពោរពេញដោយភាពសប្បាយរីករាយ បង្ហាញពីក្តីស្រឡាញ់ក្នុងការសិក្សា និងការរំពឹងទុកចំពោះអ្វីថ្មីៗដែលកំពុងរង់ចាំនៅពេលខាងមុខនេះ។

 

 

ក្នុងថ្ងៃដំបូងនេះ មិនត្រឹមតែជាការត្រឡប់មកសាលារៀនវិញប៉ុណ្ណោះទេ ប៉ុន្តែជាជំហានដំបូងនៃដំណើរថ្មីមួយ ដែលសិស្សនីមួយៗ កំពុងរៀបចំខ្លួន ដើម្បីបន្តអភិវឌ្ឍន៍សមត្ថភាព និងចំណេះដឹងរបស់ខ្លួនឱ្យកាន់តែរឹងមាំ។ បរិយាកាសក្នុងថ្នាក់រៀនពោរពេញដោយភាពកក់ក្តៅ ការស្វាគមន៍ និងការចែករំលែករវាងគ្រូបង្រៀន និងសិស្ស ដែលធ្វើឱ្យថ្ងៃចូលរៀនត្រៀមក្លាយជាថ្ងៃដ៏មានន័យសម្រាប់គ្រប់ៗគ្នា។

ជាមួយគ្នានេះ សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏បានផ្តល់ឱកាសពិសេសសម្រាប់សិស្សថ្មី ក្នុងឆ្នាំសិក្សា ២០២៦–២០២៧ ដោយផ្តល់ជូនអាហារូបករណ៍ ១០% សម្រាប់ការបង់ថ្លៃសិក្សាលើកដំបូង ដែលនឹងផុតកំណត់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ លើសពីនេះ សិស្សថ្មីក៏ទទួលបានការធ្វើតេស្តចុះឈ្មោះដោយឥតគិតថ្លៃ និងវគ្គរៀនបំប៉នតម្លៃ ២០០ ដុល្លារ ដោយឥតគិតថ្លៃ មានរយៈពេល៣សប្តាហ៍ ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។

បន្ទាប់ពីបញ្ចប់វគ្គបំប៉ន សិស្សានុសិស្សនឹងមានពេលសម្រាកខ្លីមួយ ដើម្បីរៀបចំខ្លួនឱ្យបានរួចរាល់ មុនពេលចូលបវេសនកាលផ្លូវការ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាការចាប់ផ្តើមជាផ្លូវការនៃដំណើរអប់រំថ្មីមួយទៀត។

សាលារៀន អន្តរទ្វីប អាមេរិកាំង នឹងបន្តខិតខំអភិវឌ្ឍន៍គុណភាពអប់រំ និងបរិយាកាសសិក្សា ឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សិស្ស និងមាតាបិតា អ្នកអាណាព្យាបាល ហើយបន្តធ្វើជាគ្រឹះដ៏រឹងមាំសម្រាប់អនាគតការសិក្សារបស់សិស្សានុសិស្សទូទាំងប្រទេស៕


 



 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Donation.jpg

រួមចំណែកតូច បង្កើតក្តីសង្ឃឹមធំសម្រាប់កុមារកម្ពុជា

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Final AIMO.jpg

សិស្ស AIS ៦រូប ឈ្នះមេដាយ និងពានក្នុងការប្រកួតគណិតវិទ្យា...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Fire drill.jpg

សិស្សានុសិស្ស AIS ចូលរួមហ្វឹកហាត់សមជម្លៀសពេលមានអាសន្ន ប...

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/20th MJQE.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) អបអរសាទរគម្រប់ខួប២០...