ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

មោទនភាព AIS! សិស្សថ្នាក់ទី៦ បញ្ចប់ការសិក្សាដោយជោគជ័យ

បានផ្សាយចេញ | ០៨ សីហា ២០២៦ 172

មោទនភាព AIS! សិស្សថ្នាក់ទី៦ បញ្ចប់ការសិក្សាដោយជោគជ័យ

នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រលើកទី៤៩ ជូនដល់សិស្សានុសិស្សថ្នាក់ទី៦ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០២៥–២០២៦ ក្នុងបរិយាកាសរីករាយ និងពោរពេញដោយមោទនភាព។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកស្រី រស់ យ៉ាណា បានថ្លែងអបអរសាទរយ៉ាងកក់ក្ដៅជូនដល់សិស្សថ្នាក់ទី៦ទាំងអស់ ព្រមទាំងចែករំលែកក្តីរីករាយជាមួយមាតាបិតា និងអ្នកអាណាព្យាបាល ដែលបានឃើញកូនៗសម្រេចបានជោគជ័យក្នុងដំណាក់កាលសិក្សាដ៏សំខាន់មួយនេះ។ លោកស្រីបានបញ្ជាក់ថា លទ្ធផលដ៏ល្អនេះ គឺជាផលនៃការខិតខំប្រឹងប្រែងរួមគ្នា រវាងសិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតា ដែលបានលះបង់ ការខិតខំ និងការតាំងចិត្តខ្ពស់ក្នុងអំឡុងពេលកន្លងមក។ ទន្ទឹមនឹងនេះ លោកស្រីក៏បានអំពាវនាវឱ្យមាតាបិតា អ្នកអាណាព្យាបាលបន្តសហការជាមួយសាលា ដើម្បីគាំទ្រ និងតាមដានការសិក្សារបស់កូនៗឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងនាមជាប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង  «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក លោកស្រី មាតាបិតា និងអ្នកអាណាព្យាបាល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្សបញ្ចប់ការសិក្សាថ្នាក់ទី៦ ឆ្នាំសិក្សា២០២៥-២០២៦នាពេលនេះ ។»
លោកស្រី បានបញ្ជាក់បន្ថែមថា ប្អូនៗដែលបានសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង មិនត្រឹមតែទទួលបាននូវចំណេះដឹងទូទៅខ្មែរ ប៉ុណ្ណោះទេ ប្អូនៗថែមទាំងទទួលបាននូវការបង្ហាត់បង្រៀនបន្ថែមនូវមុខវិជ្ជាសិក្សាសម្បូរបែបមានដូចជា ភាសាអង់គ្លេស កុំព្យូទ័រ សិល្បៈភ្លេង របាំ គំនូរ គេហកិច្ច និងកីឡាជាច្រើនប្រភេទ កម្មវិធីសិក្សាសម្បូរបែប ផ្សារភ្ជាប់ទៅនឹងការអនុវត្តជាក់ស្តែង (ដំណើរទស្សនកិច្ចសិក្សា កម្មសិក្សាក្នុង និងក្រៅប្រទេស សិក្ខាសាលា ការផ្លាស់ប្តូរបទពិសោធ ក្រុមប្រឹក្សាសិស្ស ក្លឹបអ្នកសិក្សា សមាគមអតីតសិស្ស កម្មវិធីប្រកួតប្រជែង ការងារសង្គមផ្សេងៗជាដើម) ព្រមទាំងបណ្តុះនូវបំណិនប្រសប់ក្នុងការសម្របខ្លួនយ៉ាងប្រសើរសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

សូមជម្រាបជូនថា សម្រាប់ឆ្នាំសិក្សាថ្មី២០២៦–២០២៧ សាលានឹងចាប់ផ្តើមបវេសនកាលនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ។ មុនឈានចូលឆ្នាំសិក្សាថ្មី សាលាក៏បានកំពុង ដំណើរ ការកម្មវិធីរៀនត្រៀមដោយឥតគិតថ្លៃ ចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ គ្រប់សាខា សូមមាតាបិតា និងអ្នកអាណាព្យាបាល រួសរាន់ចុះឈ្មោះឱ្យបុត្រធីតាចូលរួម ដើម្បីទទួលបានការត្រៀមខ្លួនដ៏ល្អសម្រាប់ឆ្នាំសិក្សាថ្មី៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/June/G9.jpg

សិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ចូ...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/the Irrawaddy (1000 pxx 600 px) Thumbnail.jpg

AIS អបអរសាទរ សិស្សថ្នាក់ទី៩ បញ្ចប់ការសិក្សាឆ្នាំ២០២៥–២០...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/G2.jpg

សិស្សមត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួ...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Graduation.jpg

AIS សាខាសៀមរាប ប្រគល់វិញ្ញាបនបត្រដល់សិស្សថ្នាក់មត្តេយ្យ...