ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្ស AIS ១១៧០នាក់ ចូលរួមប្រឡងបាក់ឌុប ឆ្នាំ២០២៦

បានផ្សាយចេញ | ១០ សីហា ២០២៦ 195

សិស្ស AIS ១១៧០នាក់ ចូលរួមប្រឡងបាក់ឌុប ឆ្នាំ២០២៦

សិស្សានុសិស្សចំនួន ១១៧០នាក់ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ទាំង១២ សាខារាជធានីភ្នំពេញ ខេត្ត បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ខណៈការប្រឡងថ្នាក់ជាតិនេះ មានបេក្ខជនចូលរួមសរុបប្រមាណជាង ១៥ម៉ឺននាក់ ទូទាំងប្រទេស។

ក្នុងចំណោមបេក្ខជនសិស្ស AIS ទាំង ១១៧០នាក់នេះ សិស្សថ្នាក់វិទ្យាសាស្រ្តមានចំនួន ៨២៥នាក់ ស្មើនឹង ៧០.៥១ភាគរយ ខណៈសិស្សថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ៣៤៥នាក់ ស្មើនឹង ២៩.៤៩ភាគរយ ដែលទាំងអស់បានចូលរួមប្រឡងដោយមានការត្រៀមខ្លួនយ៉ាងម៉ឺងម៉ាត់។

ការប្រឡងបាក់ឌុប សម័យប្រឡងថ្ងៃទី១០ សីហា ២០២៦នេះ ត្រូវបានរៀបចំ និងអនុវត្តយ៉ាងតឹងរឹង តាមគោលការណ៍ «ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានពោលគឺ «អ្នកចេះ គឺជាប់» ដើម្បីធានាគុណភាព និងសុចរិតភាពនៃវិស័យអប់រំ។

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានអំពាវនាវដល់បេក្ខជនទាំងអស់ឱ្យគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានម៉ឺងម៉ាត់ ជាពិសេស មិនត្រូវយកឧបករណ៍អេឡិចត្រូនិក ឬឯកសារណាមួយចូលក្នុងមណ្ឌល ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីបំពាន បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ តាមបទប្បញ្ញត្តិ និងវិន័យដែលបានកំណត់៕

រូបភាព៖ ឯកសារ

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Mr Kong Heng.jpg

«មោទនភាព AIS! លោកគ្រូ ស៊ុំ គង់ហេង ដណ្តើមមេដាយ ៤ ពីជើងឯក...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Children day.jpg

AIS បង្កើតបរិយាកាសសប្បាយរីករាយសម្រាប់សិស្ស អបអរសាទរ ទិវ...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Plant22.jpg

ពីថ្នាក់រៀនទៅសួនដំណាំ៖ សិស្សថ្នាក់ទី៥ក រៀនបំណិនជីវិតតាម...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/EYE.jpg

សុខភាពភ្នែក៖ កត្តាប៉ះពាល់ និងវិធីការពារដែលមិនគួរមើលរំលង