ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យការប្រគល់ហឹបសន្លឹកកិច្ចការបេក្ខជនទៅមណ្ឌលកំណែ

បានផ្សាយចេញ | ១៣ សីហា ២០២៦ 144

រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យការប្រគល់ហឹបសន្លឹកកិច្ចការបេក្ខជនទៅមណ្ឌលកំណែ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការប្រគល់ហឹបសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ទៅកាន់មណ្ឌលកំណែ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយមានការត្រួត
ពិនិត្យយ៉ាងហ្មត់ចត់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។



ហឹបសន្លឹកកិច្ចការបេក្ខជន នឹងត្រូវប្រគល់ជូនប្រធាន អនុប្រធានមណ្ឌលកំណែ និងគណៈកម្មការកណ្ដាលមណ្ឌលកំណែ ដើម្បីដឹកជញ្ជូនទៅកាន់មណ្ឌលកំណែរៀងៗខ្លួន ដោយអនុវត្តតាមនីតិវិធី និងវិធានការសុវត្ថិភាពយ៉ាងតឹងរ៉ឹង។
តាមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា មណ្ឌលកំណែចំនួន១០ ត្រូវបានរៀបចំនៅតាមសាលារៀនក្នុងរាជធានីភ្នំពេញ ដោយបែងចែកតាមមុខវិជ្ជា រួមមាន ភាសាបរទេស គណិតវិទ្យា ប្រវត្តិវិទ្យា អក្សរសាស្ត្រខ្មែរ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងផែនដី-បរិស្ថានវិទ្យា។

ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជននៅតាមមណ្ឌលនីមួយៗ នឹងប្រព្រឹត្តទៅដោយយកចិត្តទុកដាក់ខ្ពស់ និងឈរលើគោលការណ៍ «អ្នកចេះគឺជាប់» ដោយមានការចូលរួមពីគណៈកម្មការកំណែ និងការតាមដានត្រួតពិនិត្យពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីធានាឱ្យដំណើរការប្រឡងមានតម្លាភាព យុត្តិធម៌ និងឆ្លុះបញ្ចាំងពីសមត្ថភាពពិតប្រាកដរបស់បេក្ខជនម្នាក់ៗ។
សូមជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេស៕

ប្រភព៖ក្រសួងអប់រំ យុវជន និងកីឡា

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Vihea1.jpg

កម្ពុជាអបអរសាទរខួបលើកទី១៨ នៃការចុះប្រាសាទព្រះវិហារ ក្នុ...

https://theirrawaddydolphin.com/storage/photos/news/article/2026/Mr bunthang1.jpg

របៀបប្រៀបធៀបកូន ដោយមិនបំផ្លាញទឹកចិត្ត និងទំនុកចិត្តរបស់...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Verify..jpg

ថ្នាល verify.gov.kh ឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Ministry of Edu.jpg

ក្រសួងអប់រំ ហាមឃាត់ការថត និងផ្សព្វផ្សាយឯកសារប្រឡង មុនប្...