អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ : “អត្ថប្រយោជន៍នៃការអប់រំចិត្តសម្រាប់យុវជន ដើម្បីជោគជ័យក្នុងការសិក្សា និងការងារ”
អត្ថបទដកស្រង់ដោយ : ហេង សុវណ្ណារិទ្ធ
#MJQE #AmericanInterconSchool
យុវជន ជាវ័យមួយដែលទទួលរងសម្ពាធដោយការផ្លាស់ប្តូរលឿន ទំហំនៃទំនួលខុសត្រូវចាប់ផ្តើមកើនឡើង សម្ពាធពីលទ្ធផលនៃការសិក្សា ភាពចម្រុះនៃការទទួលបានព័ត៌មានលើសលប់ ក៏ដូចជាការចូលរួមក្នុងសង្គម និងភាពប្រកួតប្រជែងនៃការងារ។ ទាំងអស់នេះបានរុញច្រានឱ្យយុវជនបាត់បង់តុល្យភាពនៃការធ្វើសកម្មភាពរវាងភាពចាំបាច់ និងចំណង់ចំណូលចិត្ត។ ដូច្នេះការគ្រប់គ្រង់ស្រេ្តសជារឿងមួយចាំបាច់ ព្រោះយុវជនជាវ័យមួយចំនួនត្រូវការឱ្យមានការថែទាំទៅកាន់ផ្លូវអារម្មណ៍។ តាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញពីគន្លឹះមួយចំនួនសម្រាប់យុវជនអនុវត្តក្នុងការអប់រំចិត្ត ឬការរឭកដឹងមានដូចជា៖
១. និយមន័យ នៃការអប់រំចិត្ត :
ការអប់រំចិត្ត គឺជាសកម្មភាពដែលមានភាពសាមញ្ញៗ ប៉ុន្តែរួមចំណែកទៅក្នុងការរក្សាស្មារតីឱ្យស្ថិតក្នុងបច្ចុប្បន្នភាព បណ្តុះដល់ការបើកចិត្ត ការឆ្លុះបញ្ចាំងដោយគ្មានការវាយតម្លៃ ហើយធ្វើយ៉ាងណាឱ្យឆ្លើយតបនឹងការពង្រឹងសុខភាពផ្លូវចិត្តទាំងក្នុងរយៈពេលវែង និងពេលខ្លី យ៉ាងណាជាការជម្រះភាពមន្ទិលនៅក្នុងខួរក្បាល ការដោះស្រាយនឹងភាពតានតឹង ចៀសចាកពីអាការស្រេ្តស រួមទាំងសម្រេចឱ្យបាននូវការសង្រួមស្មារតី និងបន្ថយអាការស្លន់ស្លោជាដើម។
២. អត្ថប្រយោជន៍សម្រាប់យុវជន :
សម្រាប់យុវជនដែលយកចិត្តទុកដាក់លើការថែទាំចិត្ត ឬក៏បានអនុវត្តន៍សកម្មភាពដែលអប់រំចិត្តបានជាប់លាប់ ពួកគេអាចនឹងទទួលបានគុណសម្បត្តិជាវិជ្ជមានដូចជា កាត់បន្ថយស្រ្តេស និងភាពតានតឹង អភិវឌ្ឍន៍សមត្ថភាពផ្តោតទៅនឹងការផ្ចង់ស្មារតី ភាពវិវិត្តនៃការប្រើប្រាស់សមត្ថភាពផ្នែកអារម្មណ៍ រក្សាភាពធន និងការទ្រទ្រង់នៅពេលមានបញ្ហាកើតមាន បង្កើនគុណភាពគេង ពង្រឹងជំនាញក្នុងការចុះចូលក្នុងសង្គម និងឱកាសនៃការទទួលបានលទ្ធផលវិជ្ជមានពីការសិក្សា។ ជារួមការអប់រំចិត្ត ត្រូវការឱ្យអនុវត្តន៍ និងការយកចិត្តទុកដាក់រាល់សកម្មភាពប្រចាំថ្ងៃដែលបានធ្វើ ដើម្បីឱ្យសតិមានការរឭកដឹង ដែលអាចនាំឱ្យមានសមត្ថភាពខ្ពស់ក្នុងការពង្រឹងការចងចាំ និងបន្សាំនឹងការផ្លាស់ប្តូរ ក៏ដូចជាការបត់បែន។
៣. ការអនុវត្ត :
ការចាប់ផ្តើមអនុវត្តន៍ គឺមានច្រើនវិធីដូចជា ការធ្វើតាមបច្ចេកទេស ការណែនាំក្នុងការដកដង្ហើម ការធ្វើសមាធិ ឬក៏ការចូលរួមវគ្គសិក្សា និងអនុវត្តន៍បែបផ្លូវការណាមួយ មិនថាជាវគ្គខ្លីៗ ការចូលរួមសិក្ខាសិលា និងនៅក្នុងថ្នាក់រៀនជាដើម។
៤. អ្វីដែលអាណាព្យាបាលអាចធ្វើបាន :
ការជួយគាំទ្រសុខភាពផ្លូវចិត្តកូនៗ ឬក៏យុវជន មិនចាំបាច់រង់ចាំរហូតដល់ក្លាយជាអ្នកជំនាញនោះទេ សូម្បីតែជំហានតូចៗ ក៏អាចរួមចំណែកដល់ការផ្លាស់ប្តូរយ៉ាងធំចំពោះអាកប្បកិរិយាយុវជនបានដែរ។ តាមរយៈការក្លាយខ្លួនជាគំរូឱ្យកូនបានឃើញដោយអនុវត្តន៍ការសមាធិជាប្រចាំ ហើយបង្ហាញឱ្យកូនៗបានឃើញ។ មួយវិញទៀតការបង្កើតបរិយាកាសដែលមានផាសុកភាព និងធ្វើសកម្មភាពប្រចាំថ្ងៃ ដោយមិនប្រញាប់ប្រញាល់ ប៉ុន្តែមានស្មារតីរឭកដឹងក្នុងខ្លួន និងការលើកទឹកចិត្តឱ្យកូនៗចូលរួមហ្វឹកហាត់បន្ថែមនៅសាលា ឬក៏នៅវគ្គខ្លីៗដែលអាចជួយជំរុញឱ្យមានការផ្តោតទៅចំផ្នត់គំនិតណាមួយ៕