ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

អបអរសាទរ! សិស្ស AIS ចំនួន ៩៨នាក់ ទទួលបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុបឆ្នាំ ២០២៦

បានផ្សាយចេញ | ០២ កញ្ញា ២០២៦ 466

អបអរសាទរ! សិស្ស AIS ចំនួន ៩៨នាក់ ទទួលបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុបឆ្នាំ ២០២៦

សិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ទទួលបានលទ្ធផលគួរឱ្យមោទនភាពក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ដោយក្នុងនោះ សិស្សចំនួន ៩៨នាក់ ទទួលបាននិទ្ទេស A ដែលជាសមិទ្ធផលដ៏លេចធ្លោសម្រាប់សិស្សានុសិស្ស និងសាលារៀន។ ការប្រកាសលទ្ធផលបានធ្វើឡើងនាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។

គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា ២០២៥-២០២៦ ដែលបានខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តក្នុងការសិក្សា រហូតទទួលបានលទ្ធផលដ៏គួរឱ្យមោទនភាពក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៦។

សមិទ្ធផលនៃការទទួលបាននិទ្ទេស A របស់សិស្សចំនួន ៩៨នាក់ មិនត្រឹមតែជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ប្អូនៗប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់លោកគ្រូ អ្នកគ្រូ ការគាំទ្រពីមាតាបិតា អ្នកអាណាព្យាបាល និងការចូលរួមចំណែកពីសហគមន៍សាលារៀនទាំងមូល។

លទ្ធផលនេះជាមោទនភាពសម្រាប់សិស្សានុសិស្ស និងក្រុមគ្រួសារ ព្រមទាំងជាកម្លាំងចិត្តសម្រាប់សិស្សជំនាន់ក្រោយ ឱ្យបន្តខិតខំរៀនសូត្រ កំណត់គោលដៅ និងជឿជាក់លើសមត្ថភាពរបស់ខ្លួន ដើម្បីឆ្ពោះទៅរកការសិក្សាថ្នាក់ឧត្តម និងអនាគតប្រកបដោយភាពជោគជ័យ។

សាលារៀន អន្តរទ្វីប អាមេរិកាំង បន្តប្តេជ្ញាចិត្តក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាព និងបរិយាកាសសិក្សាដែលជំរុញសិស្សឱ្យអភិវឌ្ឍចំណេះដឹង សមត្ថភាព និងសក្តានុពលរបស់ខ្លួន ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាពសម្រាប់សង្គម និងប្រទេសជាតិ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Mr Kavin.jpg

សិស្ស AIS សាខាចាក់អង្រែ សុភ័ក្រ្ត ខេវិន បង្ហើបពីផែនការស...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Campus SR.jpg

ជាប់ ១០០% និងមាននិទ្ទេស A! AIS សាខាសៀមរាប បំបែកកំណត់ត្រ...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/MTT W1000px 667px (3) (2).jpg

វណ្ណៈ ពិសាល៖ សិស្ស AIS និទ្ទេស A បន្តក្តីស្រមៃក្លាយជាវិ...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Posters A.jpg

AIS ត្រៀមប្រគល់មេដាយ បណ្ណសរសើរ និងរង្វាន់ដល់សិស្សនិទ្ទេ...