ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

​ហេតុអ្វីបានជាការគិតបែបស៊ីជម្រៅក្លាយជាជំនាញសំខាន់បំផុតក្នុងអាជីពការងារ?

បានផ្សាយចេញ | ៣០ កញ្ញា ២០២៦ 118

​ហេតុអ្វីបានជាការគិតបែបស៊ីជម្រៅក្លាយជាជំនាញសំខាន់បំផុតក្នុងអាជីពការងារ?

អត្ថបទព័ត៌មានស្តីពីអាជីព និងការងារ
ក្រោមប្រធានបទ : “​ហេតុអ្វីបានជាការគិតបែបស៊ីជម្រៅក្លាយជាជំនាញសំខាន់បំផុតក្នុងអាជីពការងារ?”
អត្ថបទដកស្រង់ដោយ : សុង សេរីនាថ
#MJQE #AmericanInterconSchool
 
នៅក្នុងយុគសម័យដែលប្រព័ន្ធបច្ចេកវិទ្យា AI មានសមត្ថភាពបង្កើតសេចក្តីព្រាងឯកសារ វិភាគទិន្នន័យ និងបំពេញភារកិច្ចប្រចាំថ្ងៃបានយ៉ាងឆាប់រហ័ស បញ្ហាប្រឈមដ៏ធំបំផុតដែលស្ទើរតែគ្រប់កន្លែងការងារកំពុងជួបប្រទះ "ការជឿទុកចិត្តដោយគ្មានមូលដ្ឋានច្បាស់លាស់លើបច្ចេកវិទ្យា" (Cognitive Passive Trust)។ នៅពេលដែល AI ទទួលរ៉ាប់រងការងារប្រតិបត្តិការទូទៅ ក្រុមហ៊ុនធំៗកំពុងផ្លាស់ប្តូរការយកចិត្តទុកដាក់ពី "ល្បឿននៃការផលិត" ទៅជា "ការគិតបែបស៊ីជម្រៅ និងការវាយតម្លៃច្បាស់លាស់" (Critical Thinking & Oversight) វិញ។ ខាងក្រោមនេះជាវិធីសាស្ត្រ និងទម្លាប់សំខាន់ៗដែលបុគ្គលិកគ្រប់រូបគួរយល់ដឹង ដើម្បីរក្សាឧត្តមភាពការងាររបស់ខ្លួន៖

១. កុំគ្រាន់តែជាអ្នកប្រើប្រាស់ ប៉ុន្តែត្រូវធ្វើជា "អ្នកត្រួតពិនិត្យ" :
AI អាចបង្កើតចម្លើយបានលឿន ប៉ុន្តែវាមិនមែនសុទ្ធតែត្រឹមត្រូវ ១០០% នោះទេ។ បុគ្គលិកឆ្នើមក្នុងយុគសម័យនេះ មិនមែនជាអ្នកដែលពូកែបញ្ជាឱ្យ AI ធ្វើការជំនួសទាំងស្រុងនោះទេ ប៉ុន្តែជាអ្នកដែលមានសមត្ថភាព ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ (Audit) នូវរាល់ទិន្នន័យដែល AI ផលិតចេញមក។
សកម្មភាពអនុវត្ត៖ រាល់ពេលប្រើប្រាស់ AI ក្នុងការបង្កើតរបាយការណ៍ ឬការវិភាគ ចាំបាច់ត្រូវចោទសួរថាតើ "តើទិន្នន័យនេះមានប្រភពពីណា? តើវាមានលម្អៀង ឬមានកំហុសផ្នែកតក្កវិជ្ជាដែរឬទេ?"

២. អភិវឌ្ឍជំនាញក្នុងការសួរដេញដោល :
បច្ចេកវិទ្យាអាចជួយដោះស្រាយបញ្ហាបាន ប៉ុន្តែមានតែមនុស្សទេដែលយល់អំពីបរិបទពិតប្រាកដនៃបញ្ហា (Context)។ ការផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវ និងការកំណត់ចំណុចសំខាន់ ឬខ្វះខាតនៃលទ្ធផលដែល AI បង្កើតបានគឺជាអ្វីដែលទាមទារឱ្យមានមនុស្សដែលយល់ដឹងពីការងារទាំងនោះជាចាំបាច់។
សកម្មភាពអនុវត្ត៖ មុននឹងចាប់ផ្តើមគម្រោង ឬការងារអ្វីមួយ ត្រូវផ្តោតលើសំណួរ "ហេតុអ្វី" (Why) និង "ចុះបើ" (What if) ឱ្យបានច្រើនដើម្បីស្វែងរកឫសគល់នៃបញ្ហា មុននឹងស្វែងរកដំណោះស្រាយ។

៣. រក្សាទម្លាប់នៃការគិតមុនពេលរកជំនួយពី AI :
ការជឿជាក់លើឧបករណ៍បច្ចេកវិទ្យាច្រើនពេក អាចធ្វើឱ្យសមត្ថភាពខួរក្បាលក្នុងការគិតច្នៃប្រឌិត និងការធ្វើសេចក្តីសម្រេចចិត្តធ្លាក់ចុះ។
សកម្មភាពអនុវត្ត៖ មុននឹងប្រើប្រាស់ AI ឱ្យជួយគិត ឬបង្កើតគំនិត (Brainstorming) ត្រូវចំណាយពេល ១០ ទៅ ១៥នាទី សរសេរគំនិតផ្ទាល់ខ្លួនលើក្រដាសជាមុនសិន។ ការធ្វើបែបនេះជួយឱ្យអ្នកមានមតិផ្ទាល់ខ្លួនច្បាស់លាស់ និងមិនត្រូវបានអូសទាញដោយចម្លើយស្វ័យប្រវត្តិ។
 
៤. ពង្រឹងជំនាញទំនាក់ទំនង :
ទោះបីជា AI អាចសរសេរអ៊ីមែល ឬបង្កើតរបាយការណ៍បានល្អយ៉ាងណាក៏ដោយ ប៉ុន្តែភាពស្និទ្ធស្នាល ទំនុកចិត្ត ការគោរព និងការសម្តែងអារម្មណ៍ធម្មជាតិ នៅតែត្រូវការឱ្យមនុស្សធ្វើការប្រាស្រ័យទាក់ទងតាមរយៈការនិយាយស្តីទៅកាន់គ្នាដោយខានតែបាន។
សកម្មភាពអនុវត្ត៖ យកចិត្តទុកដាក់លើការប្រាស្រ័យទាក់ទងផ្ទាល់ ស្ដាប់ដោយយកចិត្តទុកដាក់ និងបង្កើតបរិយាកាសការងារដែលមានភាពស្និទ្ធស្នាលក្នុងក្រុម។

សរុបមក មិនមែនគ្រប់ការងារដែល AI បង្កើតបានសុទ្ធតែល្អឥតខ្ចោះ និងត្រឹមត្រូវគ្រប់ពេលនោះទេ បុគ្គលិកជំនាញនៅតែដើរតួនាទីសំខាន់ក្នុងការវិភាគ និងការគិតបែបស៊ីជម្រៅទៅលើលទ្ធផលទាំងនោះដដែល។ យើងមិនអាចប្រាប់ពិភពលោកឱ្យឈប់ប្រើ AI បានទេ ប៉ុន្តែយើងត្រូវចេះរៀនរស់ និងទាញយកផលប្រយោជន៍ពីវាឱ្យបានច្រើនតាមដែលអាចធ្វើបាន៕

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Kogn Kag.jpg

អត្ថប្រយោជន៍៥ចំណុចនៃការបង្រៀន Scratch សម្រាប់កុមារ

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Mr chaiy (2).jpg

ព្រឹត្តិការណ៍ World Cup 2026 ប្រទេសម្ចាស់ផ្ទះទាំងបីអាចទ...

https://theirrawaddydolphin.com/storage/photos/news/article/2026/April/Mr kim.jpg

ការរកឃើញរលកទំនាញ និងការបើកទំព័រថ្មីនៃតារាសាស្ត្រ

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Ms Vanrun1.jpg

សកម្មភាពគំនូរជួយអ្វីខ្លះដល់កុមារ?