ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ការប្រើប្រាស់បច្ចេកវិទ្យាដែលកាន់តែទំនើប និងអាចដោះស្រាយបញ្ហាពិតប្រាកដបាន

បានផ្សាយចេញ | ០១ តុលា ២០២៦ 101

ការប្រើប្រាស់បច្ចេកវិទ្យាដែលកាន់តែទំនើប និងអាចដោះស្រាយបញ្ហាពិតប្រាកដបាន

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ : “ការប្រើប្រាស់បច្ចេកវិទ្យាដែលកាន់តែទំនើប និងអាចដោះស្រាយបញ្ហាពិតប្រាកដបាន”
អត្ថបទដកស្រង់ដោយ : ជា ចាន់ស្រីរ័ត្ន
#MJQE #AmericanInterconSchool

ក្នុងសម័យឌីជីថលមនុស្សកំពុងរស់នៅជាមួយបច្ចេកវិទ្យាកាន់តែច្រើនឡើងៗ។ ទោះជាយ៉ាងណា ការប្រើឧបករណ៍ ឬកម្មវិធីកាន់តែច្រើនមិនមែនមានន័យថាជីវិតរបស់មនុស្សនឹងកាន់តែប្រសើរឡើយ។ អ្វីដែលសំខាន់ជាងគេ គឺបច្ចេកវិទ្យាត្រូវមានប្រយោជន៍ គុណភាព និងអាចឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់មនុស្ស។

បច្ចេកវិទ្យាដែលល្អអាចជួយសន្សំពេលវេលា បង្កើនប្រសិទ្ធភាពការងារ ពង្រីកឱកាសសិក្សាធ្វើឱ្យកិច្ចការផ្សេងៗកាន់តែមានភាពងាយស្រួល និងជួយដោះស្រាយបញ្ហាបានលឿនក្នុងសង្គម។ ឧទាហរណ៍ បញ្ញាសិប្បនិម្មិត (AI) មិនគួរត្រឹមតែត្រូវបានគេទទួលស្គាល់ថាវាមធ្យោបាយទំនើបប៉ុណ្ណោះទេ ប៉ុន្តែវាគួរតែត្រូវបានគេយកមកប្រើក្នុងការជួយមនុស្សដោះស្រាយបញ្ហាអ្វី និងបង្កើតផលប្រយោជន៍អ្វីខ្លះដល់មនុស្ស។ យោងតាមធនាគារពិភពលោក World Bank Group ក៏បានលើកឡើងថាបច្ចេកវិទ្យាឌីជីថល និង AI មានសក្តានុពលក្នុងការពង្រីកការទទួលបានព័ត៌មាន និងសេវាកម្ម បង្កើនផលិតភាព និងជួយដោះស្រាយបញ្ហាអភិវឌ្ឍន៍ ប៉ុន្តែត្រូវមានហេដ្ឋារចនាសម្ព័ន្ធ ជំនាញ និងទិន្នន័យច្បាស់លាស់។

ជាមួយគ្នានេះដែរ ការស្រាវជ្រាវរបស់អង្គការ Organisation for Economic Co-operation and Development, OECD បានលើកឡើងថា ទោះជាបច្ចេកវិទ្យាអាចជួយយើងច្រើនក៏ដោយ ក៏នៅតែមានបញ្ហាដែរបង្កើតឡើងដោយសារវាមួយចំនួនដូចជា បញ្ហាសុវត្ថិភាព ប៉ះពាល់ដល់ភាពច្នៃប្រឌិត ការថយចុះនៃជំនាញមូលដ្ឋាន និងប៉ះពាល់ដល់សុខុមាលភាពជាដើម។ បន្ថែមពីនេះទៅទៀត អង្គការ OECD បានសង្កត់ធ្ងន់ទៀតថា “ការបង្កើតឌីជីថលដែលផ្តោតលើមនុស្ស គឺត្រូវបង្កើតឡើងសម្រាប់ធ្វើឱ្យបច្ចេកវិទ្យាបម្រើមនុស្ស និងរកតុល្យភាពរវាងអត្ថប្រយោជន៍ និងហានិភ័យផងដែរនៅក្នុងថ្ងៃអនាគត”។

ដូច្នេះ យើងមិនត្រូវការបច្ចេកវិទ្យាកាន់តែច្រើនពេកនោះទេ យើងត្រូវការបច្ចេកវិទ្យាដែលកាន់តែឆ្លាតវៃ ហើយអាចជឿរជាក់បាន និងផ្តោតលើផលប្រយោជន៍ដល់មនុស្ស ព្រមទាំងអាចដោះស្រាយបញ្ហាពិតប្រាកដបាន៕

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Ms Manet1.jpg

កម្មវិធីទិវាអ្នកម្តាយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Mr Lim1.jpg

កម្លាំងប្រជាពលរដ្ឋក្នុងការអភិរក្សព្រៃឈើ និងជីវចម្រុះ

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Ms Ya1.jpg

ហេតុអ្វីបានជាការអប់រំកាយ (PE) មានសារៈសំខាន់សម្រាប់កុមារ...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Ms Sochanmalea.jpg

វិស្វករបង្កើតឧបករណ៍ដាក់បញ្ចូលខួរក្បាលឥតខ្សែតូចបំផុតក្នុ...