ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ការរក្សាលំនឹងផ្លូវចិត្ត ក្នុងថ្ងៃដែលមមាញឹក

បានផ្សាយចេញ | ០២ វិច្ឆិកា ២០២៦ 94

ការរក្សាលំនឹងផ្លូវចិត្ត ក្នុងថ្ងៃដែលមមាញឹក

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ :  “ការរក្សាលំនឹងផ្លូវចិត្ត ក្នុងថ្ងៃដែលមមាញឹក”
អត្ថបទដកស្រង់ដោយ :  អ៊ិន ឆាយ
#MJQE #AmericanInterconSchool
 
ការអនុវត្តការរក្សាលំនឹងផ្លូវចិត្ត មិនមែនទាមទារឱ្យអ្នកទម្លាក់ចោលការងារទាំងអស់ ហើយទៅ អង្គុយធ្មេចភ្នែកកន្លះម៉ោងនោះទេ។ នៅក្នុងថ្ងៃដែលមមាញឹកខ្លាំង អ្នកអាចបញ្ចូលវាទៅក្នុងសកម្ម ភាពប្រចាំថ្ងៃបានយ៉ាងងាយស្រួល ដើម្បីកាត់បន្ថយស្ត្រេស និងបង្កើនអារម្មណ៍មូលលើការងារ។ អ្នកអាចបញ្ចូលការហ្វឹកហាត់រក្សាលំនឹងផ្លូវចិត្តទៅក្នុងកាលវិភាគដ៏មមាញឹកបាន តាមរយៈវិធីងាយៗ និងរហ័សទាំងនេះ៖
 
១. បច្ចេកទេសដកដង្ហើម ១នាទី (Micro-Breathing) :
នៅពេលអ្នកមានអារម្មណ៍ថាស្មុគស្មាញ ឬការងារច្រើនលើសលប់ សូមចំណាយពេលត្រឹមតែ៦០ វិនាទី ដើម្បីឈប់ធ្វើការងារមួយភ្លែត រួចដកដង្ហើមចូលតាមច្រមុះឱ្យវែង និងជ្រៅ ផ្ដោតលើខ្យល់ដក ដង្ហើម រួចដកដង្ហើមចេញយឺតៗ។ វិធីនេះជួយកាត់ផ្តាច់វង់គំនិតដែលវិលវល់ ជំរុញឱ្យបេះដូង​លោត​យឺតចុះ និងកាត់បន្ថយអ័រម៉ូនស្ត្រេសភ្លាមៗ។
 
២. ធ្វើការងារម្ដងមួយ (Single-Tasking) :
មនុស្សភាគច្រើនយល់ថាការធ្វើការងារច្រើនក្នុងពេលតែមួយ (Multitasking) ជារឿងល្អ ប៉ុន្តែវាធ្វើ ឱ្យ​ខួរក្បាល​​ហត់នឿយ និងស្ត្រេសសន្សំ។ ពេលកំពុងសរសេរអ៊ីមែល គឺផ្ដោតតែលើអ៊ីមែល។ ពេលកំពុងប្រជុំ គឺស្ដាប់ការប្រជុំ។ មិនត្រូវបើកផ្ទាំងការងារ (Tabs) ច្រើនពេកនៅលើកុំព្យូទ័រ ដែលនាំឱ្យបែកអារម្មណ៍នោះ​ឡើយ។
 
៣. បង្កើតលំនឹងផ្លូវចិត្តពេលញ៉ាំអាហារ (Mindful Eating) :
កុំញ៉ាំបាយបណ្ដើរ មើលទូរសព្ទ ឬធ្វើការងារបណ្ដើរ។ ការចំណាយពេលត្រឹម ៥ទៅ១០នាទី ផ្ដោតលើរសជាតិក្លិន និងតុល្យភាពនៃអាហារដែលអ្នកកំពុងទំពា។ វាមិនត្រឹមតែជួយឱ្យប្រព័ន្ធ រំលាយអាហារ​ដំណើរ​ការ​បានល្អ តែថែមទាំងជួយឱ្យខួរក្បាលបានសម្រាកពិតប្រាកដក្នុងម៉ោង បាយ។
 
៤. ការផ្ដល់តម្លៃ និងសេចក្ដីស្រឡាញ់ចំពោះខ្លួនឯង :
ចូរបញ្ឈប់ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ ជាពិសេសតាមរយៈបណ្ដាញសង្គម។ ការចេះ លើក​ទឹកចិត្ត​ខ្លួនឯង ការទទួលស្គាល់ចំណុចខ្លាំង និងការអភ័យទោសឱ្យខ្លួនឯងចំពោះកំហុសឆ្គង កន្លងមក គឺជាថ្នាំព្យាបាលផ្លូវចិត្តដ៏មានប្រសិទ្ធភាព ដែលជួយឱ្យអ្នកមានទំនុកចិត្ត និងមានភាព រឹងមាំខាងស្មារតី។
 
ការអនុវត្តការរក្សាលំនឹងផ្លូវចិត្ត (Mindfulness) មិនមែនជាការបន្ថែមបន្ទុកការងារថ្មីមួយទៀតដល់​អ្នក​នោះទេ ប៉ុន្តែវាជារបៀបរស់នៅដែលជួយឱ្យអ្នកធ្វើការ និងរស់នៅដោយមានភាពស្ងប់ស្ងាត់ ផ្តោតអារម្មណ៍​បានល្អ និងមានកាត់បន្ថយភាពតានតឹង។ ចាប់ផ្តើមអនុវត្តវិធីសាមញ្ញៗទាំងនេះ ពីថ្ងៃនេះ នោះអ្នកនឹងឃើញថា ថ្វីត្បិតតែថ្ងៃមមាញឹក ប៉ុន្តែចិត្តរបស់អ្នកនៅតែមានភាពស្រស់ថ្លា និងរឹងមាំ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/April/Mr kim.jpg

ការរកឃើញរលកទំនាញ និងការបើកទំព័រថ្មីនៃតារាសាស្ត្រ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Ms Sareun.jpg

គោលនយោបាយអប់រំជាអ្វី?

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Socheata.jpg

ភាពសំខាន់នៃតួនាទីបណ្ណារក្សក្នុងវិស័យអប់រំ

https://theirrawaddydolphin.com/storage/photos/news/article/2026/October/Hor.jpg

អត្ថប្រយោជន៍នៃការគិតវិជ្ជមានចំពោះសុខភាព