អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការអប់រំ
ក្រោមប្រធានបទ : “APP របស់ក្រសួងការងារ អាចឱ្យសិស្សចូលរៀនជំនាញល្អៗចំនួន១១មុខ ដោយឥតគិតថ្លៃ”
អត្ថបទដកស្រង់ដោយ : អ៊ាត ចំរើន
#MJQE#AmericanInterconSchool
សម័យទំនើបនេះ អ្វីៗ សុទ្ធតែមាននៅលើឌីជីថលទាំងអស់។ នៅកម្ពុជាមាន App មួយ ដែលបានប្រមូលផ្ដុំទៅដោយវគ្គសិក្សាជំនាញ ឬការសិក្សាអំពីបច្ចេកទេសជាច្រើន ដែលត្រូវបានដាក់ឱ្យសាធារណជនទូទៅ អាចចុះឈ្មោះចូលរៀនបានដោយឥតគិតថ្លៃ។ TVET E-Learning App គឺជា App ដែលបង្កើតឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដលវិជ្ជាជីវ: ហើយបានប្រមូលផ្ដុំនូវមេរៀនបច្ចេកទេសដូចជា “កសិកម្ម, មេកានិក, អគ្គិសនី ថាមពល, បច្ចេកវិទ្យាព័ត៌មានវិទ្យា, គ្រប់គ្រងធុរកិច្ច, ធុរកិច្ច ICT, កម្មន្តសាល, សំណង់ស៊ីវិល, បរិក្ខាត្រជាក់ និងកម្ដៅ, ស្ថាបត្យកម្ម, និងអេឡិចត្រូនិក”។
ទន្ទឹមនឹងនេះ នៅតាមមេរៀនៗនីមួយៗ សុទ្ធតែភ្ជាប់មកជាមួយនឹងការពន្យល់យ៉ាងក្បោះក្បាយ លំហាត់អនុវត្ត ព្រមទាំងមានវីដេអូបង្រៀន ឯកសារមេរៀនអេឡិចត្រូនិក ការស្វ័យវាយតម្លៃលើការសិក្សា ចំណេះដឹង និងព័ត៌មានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ សិក្ខាកាម និងសាធារណៈជនទាំងអស់ អាចទាញយក App នេះ មកប្រើប្រាស់បានទាំងក្នុង Play Store និង App store។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://tech-cambodia.com/ articles/App-learning-skills-TVET