សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សូមអបអរសាទរ និងកោតសរសើរដោយស្មោះ ចំពោះយុវសិស្ស ចំនួន២រូប ដែលមានឱកាសទទួលបានអាហារូបករណ៍ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ពីសាកលវិទ្យាល័យដៃគូ Limkokwing University of Creative Technology។
គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិក សូមអបអរសាទរ និងកោតសរសើរដោយស្មោះ ចំពោះយុវសិស្ស ឈ្មោះ ប៊ុន ធីតារ៉ានី សាខាខេត្តតាកែវ និងយុវសិស្ស ឈ្មោះ ឈិន ច័ន្ទប៉ូនីកា សាខាទួលគោក ដែលទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ពីសាកលវិទ្យាល័យដៃគូ Limkokwing University of Creative Technology និងសូមលើកទឹកចិត្ត ដល់ប្អូនៗទាំង២រូប ឱ្យទទួលបានជោគជ័យមួយកម្រិតទៀត នៅថ្នាក់សាកលវិទ្យាល័យ។
យ៉ាងណាក៏ដោយ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) គឺជាសាលារៀន ដែលមាតាបិតា និងអ្នកអាណាព្យាបាលសិស្សគ្រប់រូប អាចទុកចិត្តបាន និងអាចនាំបុត្រធីតាមកចុះឈ្មោះសិក្សា នៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) គ្រប់សាខា ទាំងរាជធានីភ្នំពេញ និងខេត្ត ដើម្បីទទួលបាននូវឱកាសសិក្សាដែលពោរពេញដោយគុណភាព និងមានស្តង់ដា ស្របតាមក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។