មជ្ឈមណ្ឌលភាសា អេ អាយ អាយ នឹងបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ ក្នុងឱកាសគម្រប់២០ឆ្នាំ

បានផ្សាយចេញ | ១៨ ធ្នូ ២០២៤

មជ្ឈមណ្ឌលភាសា អេ អាយ អាយ នឹងបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ ក្នុងឱកាសគម្រប់២០ឆ្នាំ

ការប្រគំតន្រ្តីសប្បុរសធម៌ដ៏អស្ចារ្យ ដែលមានការចូលរួមពីតារាល្បីៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជា កញ្ញា រ៉េត ស៊ូហ្សាណា លោក ថេណា និងអតីតសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដែលត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ក្នុងឱកាសគម្រប់ ២០ឆ្នាំ។

ការប្រគំតន្រ្តីសប្បុរសធម៌នេះ គឺដើម្បីរៃអង្គាសថវិកា សម្រាប់សកម្មភាពសប្បុរសធម៌ នៅក្នុងសង្គម។ លោកអ្នក ក៏អាចរកទិញសំបុត្រនៅបញ្ជរបង់ប្រាក់ សាខាមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ដែលនៅជិតអ្នកជាទីបំផុត។  ចំពោះតម្លៃសំបុត្រ គឺត្រឹមតែ ៧ ដុល្លារតែប៉ុណ្ណោះ។

ឯថវិកាដែលបានមកពីការលក់សំបុត្រ យើងនឹងធ្វើការបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា និងមូលនិធិ ម៉េងលី ជេ. គួច។ កុំភ្លេច អញ្ជើញចូលរួមឱ្យបានច្រើនកុះករ ដើម្បីនាំស្នាមញញឹមជូនកុមារ និងសង្គមកម្ពុជាយើង។

កម្មវិធីប្រគំតន្រ្តីសប្បុរសធម៌នេះ នឹងរៀបចំឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ដោយមានទីតាំងនៅ SunShine Family Park (បឹងកក់) ចាប់ពីម៉ោង០៦:០០នាទីល្ងាចតទៅ។