ដូចដែលមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងឡាយ បានជ្រាបរួចមកហើយថា សាលារៀន អន្តរទ្វីប អាមេរិកាំង មានកម្មវិធីដ៏សម្បូរបែប ចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ។ ក្រៅពីនោះ សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏បានរៀបចំកម្មវិធីដំណើរទស្សនកិច្ចសិក្សា ដើម្បីឱ្យសិស្សានុសិស្ស មានភាពសប្បាយរីករាយ និងមានចិត្តស្រឡាញ់ចំពោះការសិក្សា។ មួយវិញទៀត ការរៀបចំដំណើរទស្សនកិច្ចសិក្សានេះ ក៏ដើម្បីធ្វើឱ្យសិស្សានុសិស្ស ឈ្វេងយល់ និងដកបទពិសោធដោយផ្ទាល់ ទៅលើពិភពលោកខាងក្រៅ ក្រៅពីនៅក្នុងថ្នាក់រៀនរបស់ខ្លួន។
ដំណឹងនៃកម្មវិធីដំណើរទស្សនកិច្ចសិក្សានេះ ពិតជានាំយកភាពរីករាយ និងអំណរយ៉ាងក្រៃលែង ចំពោះសិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់ទី៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងកម្មវិធីដំណើរទស្សនកិច្ចសិក្សា ទៅកាន់រមណីយដ្ឋានភ្នំប្រសិទ្ធិ៍ ដែលនឹងរៀបចំឡើង នៅថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង០៦:៤៥នាទីព្រឹក ដល់ម៉ោង០៥:០០នាទីល្ងាច។
គួរជម្រាបជូនថា កម្មវិធីដំណើរទស្សនកិច្ចសិក្សា ឆ្ពោះទៅកាន់រមណីយដ្ឋានភ្នំប្រសិទ្ធិ៍នេះ ជាលើកទី១០៦ហើយ ដែលសាលាបានរៀបចំឡើងជារៀងរាល់ឆ្នាំ។
កម្មវិធីនេះ ទទួលចុះឈ្មោះចូលរួម ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ និងត្រូវផុតកំណត់ចុះឈ្មោះ នៅត្រឹមថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥។
សម្រាប់ការចុះឈ្មោះចូលរួម គឺត្រឹមតែ១៥$ តែប៉ុណ្ណោះ ក្នុងមួយនាក់ ហើយសិស្សានុសិស្ស នឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតមួយ ដោយឥតគិតថ្លៃ។ ចំពោះការចុះឈ្មោះយឺតយ៉ាវ នោះសិស្សានុសិស្ស នឹងមិនត្រូវទទួលបានការចូលរួមទេ។ ក្នុងកម្មវិធីនេះដែរ គឺសម្រាប់សាខាទួលគោក ផ្សារថ្មី ជ្រោយចង្វា សែនសុខ និងទួលសង្កែ។
ព័ត៌មានលម្អិត មាននៅក្នុងលិខិតចែកជូនទៅមាតាបិតា និងអ្នកអាណាព្យាបាល ឬទាក់ទងតាមរយៈលេខទូរសព្ទ ០៩៣ ២១៧ ២១៧ / ០១១ ២៨៨ ៨៦៨