កម្មវីធីសិក្សាស្រាវជ្រាវ

បានផ្សាយចេញ | ១៩ ធ្នូ ២០២៤

កម្មវីធីសិក្សាស្រាវជ្រាវ

កម្មវិធី​សិក្សា​ស្រាវជ្រាវ​ ជា​កម្មវិធី​មួយ​ នៃ​កម្មវិធី​សិក្សាអប់រំ​របស់​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ ​កម្មវិធី​នេះ ​ត្រូវ​បាន​បង្កើត​ឡើងជា​មួយ​សកម្ម​ភាព​ផ្សេង​ៗ ដូចជា​ ការសិក្សា​ស្រាវជ្រាវ​របស់​សិស្ស​ នៅក្នុង​បន្ទប់​ពិសោធ​(ជាពិសេស​ លើ​មុខវិជ្ជា​វិទ្យាសាស្រ្ត​ពិត​)។ មួយវិញទៀត កម្មវិធីសិក្សាស្រាវជ្រាវនេះ គឺធ្វើឡើងដោយការ​ដាក់​ប្រធានបទ​ស្រាវជ្រាវ​ផ្សេងៗ ទៅតាម​មុខវិជ្ជា​នី​មួយ​ៗ ដើម្បី​ឱ្យ​សិស្សានុសិស្ស ​ធ្វើ​កិច្ចការ​ស្រាវជ្រាវ ​សម្រាប់​ការប្រកួត​តាំង​ពិ​ព័រ​ណ៌​ប្រចាំឆ្នាំ​របស់​សាលា​ និង​ការ​ដាក់​សំណួរ​ស្រាវជ្រាវ ​តាមរយៈ​ទស្សនកិច្ច​សិក្សា​របស់​ពួកគេ​ម្នា​ក់ៗ​។

ក្រៅអំពី​នេះ​ កម្មវិធីសិក្សាស្រាវជ្រាវ គឺស្ថិតក្រោម​ការ​សហការ​ជាមួយ​ក្រសួង​ ស្ថាប័នរដ្ឋ​ និង​ឯកជន​ ជា​លក្ខណៈ​ជាតិ​ និង​អន្តរជាតិ​ ដោយសិស្សានុសិស្ស​ នៃសាលារៀន អន្តរទ្វីប​ អាមេរិកាំង​ ក៏​ត្រូវ​បាន​លើកទឹកចិត្ត​ និង​ផ្តល់​ឱកាស​ឱ្យ​ចូលរួម​ ដើម្បី​បណ្តុះបណ្តាល​ភាព​ក្លាហាន​ ការបង្ហាញ​ស្នាដៃ​ និង​ការបញ្ចេញ​សមត្ថភាព​របស់​ពួកគេ​ផង​ដែរ​ ហើយ​ពួកគេ​ជាច្រើន​រូប​ ទទួល​បាន​រង្វាន់​ និង​ជ័យលាភី​ គួរ​ឱ្យ​ស្ញើច​សរសើរ និងត្រេកអរយ៉ាងក្រៃលែង​។

ជាការពិតណាស់ កម្មវិធីសិក្សាស្រាវជ្រាវ​ ជាសកម្ម​ភាព​សិក្សា​មួយ ​ដែល​ផ្តល់​នូវ​ពុទ្ធិ​យ៉ាងធំ​ទូលំទូលាយ​ និង​រឹង​មាំ​ សម្រាប់​សិស្សានុសិស្ស​ ហើយដែល​ជា​កម្មវិធី​អប់រំ​ និង​បណ្តុះបណ្តាល​នៃ​ប្រទេស​ជឿន​លឿន​ផ្សេង​ៗនៅលើ​ពិភពលោក ដែល​បាន​អនុវត្ត​ និង​ផ្តល់​តម្លៃ​យ៉ាង​ខ្លាំង​ជាទីបំផុត​ ដូចជា​នៅ​សហរដ្ឋអាមេរិក​ ណូវែល​ហ្សេ​ឡង់​ សឹង្ហ​បុរី​ អូស្រ្តាលី​ ជប៉ុន​ អង់គ្លេស​ និងបារាំង​ជាដើម​។ តាមរយៈ​កម្មវិធី​សិក្សា​ស្រាវជ្រាវ​នេះ​ គឺជា​ការ​បណ្តុះបណ្តាល​ និង​ផ្តល់​ឱ្យ​សិស្សានុសិស្ស​នូវ​សារៈ​ប្រយោជន៍​ដ៏​សម្បូរ​បែបជា​ច្រើន​ដូចជា​
 

  • បណ្តុះ​នូវ​ទម្លាប់​ស្រាវជ្រាវ​ ដល់​សិស្សានុសិស្ស ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ប្រកបដោយ​សមត្ថភាព​។
  • បណ្តុះ​នូវ​មូលដ្ឋាន​គ្រឹះ​ លើ​កិច្ចការ​ស្រាវ​ស្រាវ ​ដើម្បី​ភាព​ជោគជ័យ​នៃ​ការសិក្សា​បន្ត​ ក្នុងវិស័យ​ការងារ​ ឬផ្នែក​អាជីវកម្ម​ខាងក្នុង​ និង​ខាងក្រៅ​ប្រទេស​របស់​ពួកគេ​នា​ពេល​អនាគត​។
  • សិស្សានុសិស្ស ​ទទួល​បាននូវ​ចំណេះដឹង​បន្ថែម​ ឬចំណេះដឹង​ថ្មី​ៗជានិច្ច​។
  • ធ្វើ​ឱ្យ​សិស្សានុសិស្ស​ស្វែងយល់​កាន់តែ​ច្បាស់​ និង​ស៊ីជម្រៅ​នូវ​ប្រធានបទ ​ដែល​ពួកគេ​ធ្វើការ​ស្រាវជ្រាវ​ និង​ទទួល​បាន​ពុទ្ធិ​ដ៏​រឹង​មាំ ​សម្រាប់​ការប្រើ​ប្រាស់​ផ្ទាល់ខ្លួន​។
  • ធ្វើ​ឱ្យ​សិស្សានុសិស្ស​ ទទួល​បាននូវ​លទ្ធផល​ដ៏ល្អ​ប្រសើរ ​សម្រាប់​ការសិក្សា​របស់​ពួកគេ​។
  • បង្ហាត់បង្រៀន​ដល់​សិស្សានុសិស្ស​នូវ​ទម្លាប់​ធ្វើការងារ​ម្នាក់ឯង​ ឬធ្វើការងារជា​ក្រុម​ ប្រក​ដោយ​ប្រសិទ្ធភាព​ខ្ពស់។
  • បណ្តុះ​នូវ​ស្មារតី​ការងារជា​ក្រុម​ និង​មានការ​សហការ​ជាមួយ​សិស្សានុសិស្សដទៃផ្សេងទៀត​។ បណ្តុះ​នូវទម្លាប់ទទួល​​ខុសត្រូវ​ និង​ការ​ធ្វើ​ទំនាក់ទំនង​ល្អជាមួយ​សិស្សានុសិស្ស​ដទៃផ្សេងទៀត។
  • ធ្វើ​ឱ្យ​សិស្សានុសិស្ស ​មាន​ភាព​ស្ទាត់ជំនាញ​ ក្នុង​ការសិក្សា​ស្រាវជ្រាវ​ និង​ទទួល​បាន​មាន​វិសាលភាព​ និង​គុណភាព​នៃ​ចំណេះ​ដឹង​ផ្សេង​ៗ។
  • ពួកគេ​មានការ​អភិវឌ្ឍ​សមត្ថភាព​បច្ចេកវិជ្ជា​ ឬព័ត៌មាន​វិទ្យា​ផ្សេង​ៗ។
  • ធ្វើ​ឱ្យ​ពួកគេ ​ក្លាយជា​ធនធានមនុស្ស​ប្រកប​ដោយសក្តានុពល ​នា​ពេល​អនាគត​ សម្រាប់​សង្គម​ និង​ពិភពលោក​។