កម្មវិធីអំណោយសប្បុរសធម៌ និងការពិនិត្យសុខភាពបឋម ជូនដល់ប្រជាពលរដ្ឋនៅស្រុកត្រាំកក់ ខេត្តតាកែវ

បានផ្សាយចេញ | ២៣ ធ្នូ ២០២៤

កម្មវិធីអំណោយសប្បុរសធម៌ និងការពិនិត្យសុខភាពបឋម ជូនដល់ប្រជាពលរដ្ឋនៅស្រុកត្រាំកក់ ខេត្តតាកែវ

ក្រោមអធិបតីភាពរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អមដំណើរដោយគណៈគ្រប់គ្រង ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ភីអិលស៊ី កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ មូលនិធិ ម៉េងលី ជេ. គួច បានចុះសួរសុខទុក្ខនិងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគរួមមានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ នំប៉័ង ទៅចែកជូនប្រជាពលរដ្ឋចំនួន១៤០គ្រួសារ មកពី ២២ ភូមិ ស្ថិតក្នុងឃុំអង្គតាសោម ព្រមទាំងពិនិត្យនិងព្យាបាលជំងឺដោយឥតគិត ថ្លៃជូនប្រជាពលរដ្ឋប្រមាណជា ៤៧៣ នាក់ផ្សេងទៀត ដោយចំណាយថវិកាសរុប ៨,៧៧៧.៥៧ដុល្លារ។

គួររំឭកជូនផងដែរថា សម្រាប់លោកគ្រូ អ្នកគ្រូ និងសាធារណជន ដែលមានបំណងចង់ចូលរួមក្នុងកម្មវិធីសប្បុរសធម៌ តាមរយៈការបរិច្ចាគជាថវិកា ឬសម្ភារៈប្រើប្រាស់ផ្សេងៗ សូមទំនាក់ទំនងតាមតេឡេក្រាមលេខ ០១២ ៤៤ ៥៤ ៣១