សកម្មភាពពិសោធន៍មុខវិជ្ជាជីវវិទ្យា ស្តីអំពី ការធ្វើចំណែកស្លឹកនៃរុក្ខជាតិ

បានផ្សាយចេញ | ១១ មករា ២០២៥

សកម្មភាពពិសោធន៍មុខវិជ្ជាជីវវិទ្យា ស្តីអំពី ការធ្វើចំណែកស្លឹកនៃរុក្ខជាតិ

កាលពីថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២៥ អ្នកគ្រូ ភិន លៃហ៊ាម បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៧(ខ) នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ធ្វើការពិសោធន៍មុខវិជ្ជាជីវិទ្យាស្តីពី ចំណែកថ្នាក់ស្លឹកនៃរុក្ខជាតិ ។ 

សកម្មភាពពិសោធន៍មានសារៈសំខាន់សម្រាប់សិស្សានុសិស្សស្វែងយល់ពីប្រភេទស្លឹកនីមួយៗ និងដាក់ស្លឹកទៅតាមក្រុមនីមួយៗ។ លើសពីនេះទៅទៀត ការពិសោធនេះ អាចជួយឱ្យសិស្សានុសិស្ស មានការយល់ដឹងកាន់តែស៊ីជម្រៅ លើទ្រឹស្តីដែលពួកគាត់បានសិក្សារៀនសូត្រនៅក្នុងថ្នាក់ ។

ជាងនេះទៅទៀត ការពិសោធន៍ អាចជួយដល់ការអភិវឌ្ឍការគិត ការដោះស្រាយបញ្ហា និងមានជំនាញវិភាគទៅលើទិន្នន័យដោយមានភាពងាយស្រួល។ មួយវិញទៀត ការពិសោធន៍ គឺជាការបណ្តុះការចង់ដឹងចង់ឃើញ ភាពច្នៃប្រឌិត និងការយល់ដឹងកាន់តែច្បាស់ អំពីគោលការណ៍វិទ្យាសាស្ត្រ។ 

ពិតមែនហើយ ការពិសោធន៍ វាក៍ជួយបង្រៀនឱ្យសិស្សានុសិស្ស ចេះមានកិច្ចសហការ និងការប្រាស្រ័យទាក់ទងគ្នា ក្នុងការធ្វើការងារជាក្រុម ដែលទាំងអស់នេះ គឺជាមេរៀនជីវិតដ៏សំខាន់ សម្រាប់ការរស់នៅរបស់មនុស្ស នាពេលអនាគត។