ការប្រឡងពាក់កណ្តាលឆមាសទី១ សម្រាប់ថ្នាក់ក្រោមមតេ្តយ្យសិក្សា ដល់ថ្នាក់ទី៦ ឆ្នាំសិក្សា២០២៤-២០២៥

បានផ្សាយចេញ | ១២ មករា ២០២៥

ការប្រឡងពាក់កណ្តាលឆមាសទី១ សម្រាប់ថ្នាក់ក្រោមមតេ្តយ្យសិក្សា ដល់ថ្នាក់ទី៦ ឆ្នាំសិក្សា២០២៤-២០២៥

កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានរៀបចំកម្មវិធីប្រឡងពាក់កណ្ដាលឆមាសទី១ សម្រាប់ថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី៦។ 

ចំពោះការប្រឡងនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានកំណត់ការប្រឡងឱ្យស្របទៅតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។ គួរបញ្ជាក់ផងដែរថា សិស្សានុសិស្ស បានអនុវត្តនៅបទបញ្ជារបស់សាលា ដោយមិនមានសំណៅឯកសារ គោរពពេលវេលានៃការប្រឡង គ្មានការចម្លងគ្នា និងមានភាពតឹងរ៉ឹងបំផុត។  
ចំណែកនៅតាមបន្ទប់ប្រឡងនីមួយៗ មានគណៈកម្មការអនុរក្សចំនួន២រូប ត្រួតពិនិត្យការប្រឡងពាក់កណ្តាលឆមាសទី១ រួមទាំងមានការតាមដានយ៉ាងហ្មត់ចត់ ពីសំណាក់គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង។

រីឯសិស្សានុសិស្ស បានខិតខំយ៉ាងយកចិត្តទុកដាក់ ក្នុងការប្រឡងទៅលើវិញ្ញាសារបស់ខ្លួន និងពោរពេញដោយក្តីសង្ឃឹម និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួនផងដែរ។ 

សម្រាប់ការប្រឡង គឺបានប្រព្រឹត្តទៅយ៉ាងល្អ និងបញ្ចប់ដោយភាពសប្បាយរីករាយ។