កាលពីថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ អ្នកគ្រូ អ៊ុយ បញ្ញានិមល បានដឹកនាំសិស្សថ្នាក់ទី៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានធ្វើពិសោធន៍ក្រោមប្រធានបទ “បន្សាយ” លើមុខវិជ្ជាជីវវិទ្យា។
ការពិសោធនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សានុសិស្ស មានការយល់កាន់តែច្បាស់ឡើង អំពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងដោយពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀត ទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្ស បានអនុវត្តដោយផ្ទាល់ និងមានការសហការគ្នាប្រកបដោយទឹកមុខសប្បាយរីករាយ ព្រមទាំងមានការរួមគ្នា ដើម្បីធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។
យ៉ាងណាក៏ដោយ ការធ្វើពិសោធន៍នេះ គឺជាកម្មវិធីសិក្សាមួយ ដែលបានធ្វើឡើង ដើម្បីឱ្យសិស្សានុសិស្ស មានភាពសប្បាយរីករាយក្នុងការសិក្សា និងស្រឡាញ់ថ្នាក់រៀន ក៏ដូចជាលោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅតាមថ្នាក់នីមួយៗ។
សាលារៀន អន្តរទ្វីប អាមេរិកាំង ធ្វើឱ្យសិស្សានុសិស្ស មានការអភិវឌ្ឍយ៉ាងលឿនរហ័ស ទៅលើកាយសម្បទា សតិបញ្ញា ការគិត និងសីលធម៌ ទៅតាមបរិយាកាសនៃបរិបទសង្គម។