មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង(AIS) សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីបន្ថែមទៀត នៅសាខាផ្សារថ្មី!

បានផ្សាយចេញ | ១៦ មករា ២០២៥

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង(AIS) សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីបន្ថែមទៀត នៅសាខាផ្សារថ្មី!

រាជធានីភ្នំពេញ ថ្ងៃទី១៦​ ខែមករា ឆ្នាំ២០២៥៖ ដោយសារតែចំនួនសិស្សានុសិស្សបានកើនឡើងយ៉ាង
ច្រើន លើសពីការរំពឹងទុក ដូច្នេះហើយ ទើបយើងពន្លឿនការសាងសង់អគារឱ្យបានចប់រួចរាល់ តាមគម្រោងផែនការ ដើម្បីទទួលស្វាគមន៍សិស្សានុសិស្ស ដែលកំពុងតែរង់ចាំអគារសិក្សាថ្មីបន្ថែមនេះ។

 

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង(AIS) ទីតាំងសាខាផ្សារថ្មី គឺជាទីតាំងដែលមានសក្តានុពល ដោយមានចំនួនប្រជាជនយ៉ាងច្រើនកុះករ និងមានទំនើបកម្មដ៏សម្បូរបែប ហើយដោយកត្តាបែបនោះ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការដាក់សម្ពោធអគារ៦ជាន់ថ្មីបន្ថែមមួយទៀតរបស់ខ្លួន នៅសាខាផ្សារថ្មី ដោយកម្មវិធីនេះ ប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីបន្ថែមនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពពី អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គណៈកម្មការកម្មវិធីសិក្សា​ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតរ។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាខាផ្សារថ្មី ផ្តល់ជូននូវកម្មវិធីសិក្សាភាសាអង់គ្លេស ភាសាចិន និងភាសាថៃ ក៏ដូចជាវគ្គត្រៀមប្រឡង TOEFL សម្រាប់អ្នកសិក្សាគ្រប់វ័យ។ អគារសិក្សាថ្មី ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ គឺដើម្បីទទួលស្វាគមន៍សិស្សានុសិស្សសម្រាប់វគ្គសិក្សាថ្មីទី៨៦ ក្នុងកម្មវិធី Kid-Program និង​​​ Adult Program។ ចំណែកឯ សាលារៀន អន្តរទ្វីប អាមេរិកាំង មានកម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែប​ គ្រប់កម្រិតសិក្សា ចាប់ពីថ្នាក់ក្រោមមតេ្តយ្យសិក្សា រហូតដល់ថ្នាក់ទី១២ តាមបែបខ្មែរ-​អាមេរិកាំង ដំបូងគេបង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សាលា ក៏ផ្តោតលើការបញ្ជ្រាបចូលនូវចំណេះដឹង ក្នុងមូលដ្ឋានគ្រឹះជាចម្បង និងរួមបញ្ចូលនូវកម្មវិធីសិក្សាកុមារមេត្រី។ រីឯលោកគ្រូ អ្នកគ្រូ មានវិធីសាស្រ្តបង្រៀនល្អ រួមទាំងបទពិសោធ និងវិជ្ជាជីវៈខ្ពស់ ព្រមទាំងមានឯកសារស្រាវជ្រាវដ៏សម្បូរបែប។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)  និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាផ្សារថ្មី មានទីតាំងនៅផ្ទះលេខ១ស៊ី និង១៣ឌី ផ្លូវលេខ៥៣ កែងផ្លូវលេខ១៥៤ ភូមិ៥ សង្កាត់ផ្សារថ្មី ទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានមានប្រសាសន៍ថា អគារសិក្សាថ្មីនេះ គឺជាសមិទ្ធផលមួយផ្សេងទៀត សម្រាប់ឆ្នាំ២០២៥ ហើយមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)  និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) នឹងផ្តល់ការអប់រំដ៏ពេញលេញ សម្រាប់សិស្សានុសិស្សគ្រប់ៗជំនាន់ ដែលនេះ គឺជាការរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

កញ្ញា ឃ្លីម ណាឡែន នាយិកា មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាខាផ្សារថ្មី បានមាន
ប្រសាសន៍ថា៖ “ការពង្រីកអគារថ្មីបន្ថែមនេះ មិនមែនត្រឹមតែជាអគារសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាជាការ
សន្យា ការប្តេជ្ញាចិត្ត ជាមួយនឹងចក្ខុវិស័យដ៏វែងឆ្ងាយ ដោយផ្តល់នូវឱកាសថ្មីៗ សម្រាប់អនាគតនៃការ
ការចូលរួមអភិវឌ្ឍជំនាញភាសាបរទេសដែលមានគុណភាពខ្ពស់”។​

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)  និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) គឺជាគ្រឹះស្ថានអប់រំឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ជូននូវកម្មវិធី និងវគ្គសិក្សាយ៉ាង
សម្បូរបែប លើជំនាញភាសាអង់គ្លេស ភាសាចិន និងភាសាថៃ រួមទាំងចំណេះទូទៅភាសាខ្មែរ។

ជាការពិតណាស់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)  និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) មានការប្តេជ្ញាចិត្តយ៉ាងមុតមាំ លើការផ្តល់ការអប់រំប្រកប​ដោយគុណភាព និងភាពជោគជ័យរបស់សិស្សានុសិស្ស ប្រកបដោយទំនុកចិត្តខ្ពស់ ពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស។