យុទ្ធនាការបរិច្ចាគឈាម លើកទី៩ ក្រោមប្រធានបទ រួមគ្នាសង្រ្គោះជីវិត រួមគ្នាបរិច្ចាគឈាម

បានផ្សាយចេញ | ១៦ មករា ២០២៥

យុទ្ធនាការបរិច្ចាគឈាម លើកទី៩ ក្រោមប្រធានបទ រួមគ្នាសង្រ្គោះជីវិត រួមគ្នាបរិច្ចាគឈាម

ជួបគ្នានៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ក្នុងយុទ្ធនាការបរិច្ចាគឈាមលើកទី៩ ក្រោមប្រធានបទ “រួមគ្នាសង្រ្គោះជីវិត រួមគ្នាបរិច្ចាគឈាម” ហើយចំពោះលោកអ្នកដែលមិនទាន់បានចុះឈ្មោះបរិច្ចាគ សូមមេត្តាចុះឈ្មោះឥឡូវនេះទាំងអស់គ្នា។ មុនពេលបរិច្ចាគឈាម សូមត្រៀមអនុវត្តដូចខាងក្រោម៖

 

• មិនត្រូវធ្វើការធ្ងន់ហួសកម្លាំង

• មិនញ៉ាំគ្រឿងស្រវឹង (សុរា)

• សម្រាន្ត និងហូបអាហារឱ្យបានគ្រប់គ្រាន់

• ៣ថ្ងៃមុនបរិច្ចាគឈាម អ្នកមិនគួរទទួលទានថ្នាំ ជាពិសេសថ្នាំអាស្ពីរីន (Aspirin)

• ត្រូវឧស្សាហ៍ពិសាទឹកឱ្យបានច្រើន