កាលពីថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥ គណៈកម្មការ និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ មានកម្មវិធីបំណិនជីវិត ស្តីអំពី ការដាំពោតបារាំង សម្រាប់សិស្សានុសិស្សថ្នាក់ទី ២“ក” ដែលដឹកនាំដោយអ្នកគ្រូ ម៉ៅ ចរិយា វេនពេលព្រឹក វេលាម៉ោង ម៉ោង៨:១០នាទី ដល់៩:៣០នាទីព្រឹក និងម៉ោង៣:៤០នាទីរសៀល ដល់៥:០០នាទីរសៀល។
ការធ្វើបំណិនជីវិតនេះ គឺជាជំនាញដែលសិស្សានុសិស្ស ត្រូវការខ្លាំងជាទីបំផុត ព្រោះដើម្បីធ្វើឱ្យសិស្សបង្កើនជំនាញបន្ថែមទៀត ក្រៅពីការរៀនសូត្រដែលមានភាពតានតឹងស្មុគស្មាញនៅក្នុងថ្នាក់។
ម្យ៉ាងទៀត ដើម្បីញ៉ាំងបរិយាកាសឱ្យមានភាពស្រស់ថ្លា ក៏ដូចជាការសម្រាកលម្ហែខួរក្បាលផងដែរ។ បំណិនជីវិតនេះ មានការចូលរួមធ្វើពីសិស្សានុសិស្ស និងអ្នកគ្រូ ហើយគោលបំណងនៃការរៀបចំកម្មវិធីបំណិនជីវិតនេះ គឺដើម្បីឱ្យប្អូនៗសិស្សានុសិស្ស ស្គាល់ពីការដាំដំណាំ ក្នុងន័យបណ្តុះស្មារតីឱ្យសិស្សានុសិស្ស មានភាពម្ចាស់ការលើខ្លួនឯង និងបង្កើនទំនាក់ទំនងរវាងសិស្សានុសិស្សដូចគ្នា ឱ្យចេះស្រឡាញ់ ចេះសាមគ្គីគ្នា ទៅវិញទៅមក។
ជាពិសេស បង្កើនជំនាញឱ្យសិស្សានុសិស្ស ចេះបន្ថែមលើការរៀនសូត្រ ក៏ដូចជាការផ្សារភ្ជាប់ទ្រឹស្តីមេរៀន ទៅនឹងការអនុវត្តជាក់ស្តែង សម្រាប់យកទៅប្រើប្រាស់នៅក្នុងជីវិតរបស់ពួកគេ ដែលជាបទពិសោធសម្រាប់ពួកគេយកទៅប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេបាន។