កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានធ្វើកម្មវិធីដឹកនាំសិស្ស ចូលបណ្ណាល័យ តាមកាលវិភាគ ជូនដល់សិស្សានុសិស្សថ្នាក់ទី៣ «ក» នៅក្នុងបណ្ណាល័យ ម៉េងលី ជេ. គួច សាខាសែនសុខ។
ក្នុងកម្មវិធីនេះ លោកគ្រូ ស៊ីម បុត្រធារិទ្ធ ជាអនុបណ្ណារក្ស បានបង្ហាញសិស្សានុសិស្ស ដោយលើកយកសៀវភៅរឿងមកនិទាន ប្រាប់ដល់សិស្សានុសិស្ស ក្នុងនោះផងដែរ លោកគ្រូ បានឱ្យសិស្សឡើងមក ដើម្បីបកស្រាយបន្ទាប់ពីគាត់បាននិទានរួច។
គោលបំណងនៃការដឹកនាំសិស្សានុសិស្សចូលបណ្ណាល័យតាមកាលវិភាគនេះ គឺដើម្បីឱ្យសិស្សានុសិស្ស បញ្ចេញនូវគំនិត និងការចងចាំពីសាច់រឿងដែលពួកគាត់បានស្តាប់។
សិស្សានុសិស្ស បានយកចិត្តទុកដាក់ក្នុងការត្រងត្រាប់ស្តាប់ និងបានចូលរួមសហការប្រកបដោយភាពសប្បាយរីករាយ និងស្នាមញញឹម។