ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ឆ្នេរសមុទ្រដ៏ស្រស់ស្អាត៦កន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា

បានផ្សាយចេញ | ០៧ កុម្ភៈ ២០២៥ 438

ឆ្នេរសមុទ្រដ៏ស្រស់ស្អាត៦កន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា

អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត

ក្រោមប្រធានបទ : “ឆ្នេរសមុទ្រដ៏ស្រស់ស្អាត៦កន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា”

អត្ថបទដកស្រង់ដោយ : ជា ចាន់ស្រីរ័ត្ន

#MJQE#AmericanInterconSchool


កម្ពុជា ជាប្រទេសមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលសម្បូរទៅដោយតំបន់ទេសចរណ៍ គ្រប់សណ្ឋាន ដែលក្នុងនោះ មានតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតមានជាច្រើនកន្លែង។ ថ្ងៃនេះ ខ្ញុំសូមណែនាំឆ្នេរសមុទ្រដ៏ស្រស់ស្អាតចំនួន៦កន្លែង មានដូចខាងក្រោម៖

 

១. ឆ្នេរ ឡុងប៉ិច Long Beach (សុខសាន្ត), កោះរ៉ុង :

ឆ្នេរ Long Beach ស្ថិតនៅលើកោះរ៉ុង ដែលមានឆ្នេរខ្សាច់សក្បុស ប្រវែងជាង៧គីឡូម៉ែត្រ ជាមួយនឹងទឹកសមុទ្រដ៏ខៀវថ្លា។ ខណៈពេលដែលកោះតូច (Koh Toch) ជាកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរ backpackers និងអ្នកចូលចិត្តច្រៀងរាំ កម្សាន្ត ប៉ុន្តែ ឆ្នេរ Long Beach ជាកន្លែងសម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់។ អ្វីដែលពិសេស នៅឆ្នេរនេះ សម្បូរទៅដោយអាហារ និងភេសជ្ជៈ ក៏ដូចជា Bungalows រួមជាមួយនឹងការមកដល់នៃសណ្ឋាគារថ្មីលំដាប់ផ្កាយ5 Royal Sands។

 

២. Lonely Beach, កោះរ៉ុង :

ឆ្នេរ Lonely Beach ហាក់នៅឆ្ងាយពីគេបន្តិច ដោយវាស្ថិតនៅភាគខាងជើងនៃកោះរ៉ុង។ ឆ្ងាយពីកន្លែងកម្សាន្តផ្សេងៗ  ឆ្នេរនេះ ពិតជាអំណោយផលសម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់ គយគន់សម្រស់ថ្ងៃលិច និងបរិភោគគ្រឿងសមុទ្រស្រស់ៗនាពេលល្ងាច។

 

៣. កោះទន្សាយ (Rabbit Island) :

ជាកោះដែលមានទំហំតូច ប៉ុន្តែមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត ផ្តល់នូវបរិយាកាសមួយ បែបមនោរម្យ សម្រាប់គយគន់ និងប្រើប្រាស់ជីវិតជាមួយធម្មជាតិ។ នៅលើកោះនេះ មិនមានសណ្ឋាគារប្រណីតនោះទេ ចំណែកការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត ក៏មានកម្រិតផងដែរ។ លោកអ្នកអាចធ្វើដំណើរមកកាន់កោះទន្សាយបានតាមរយៈការជិះទូកឆ្លងមកពីខេត្តកែប ដោយចំណាយពេលប្រមាណ ២០នាទីប៉ុណ្ណោះ។

 

៤. Long Set Beach, កោះរ៉ុង :

ឆ្នេរ Long Set Beach ស្ថិតនៅក្នុងកោះរ៉ុង មាននូវឆ្នេរខ្សាច់សស្អាត ជាមួយនឹងទឹកសមុទ្រគួរឱ្យចង់មុជកម្សាន្តលេង។ ឆ្នេរនេះ ហ៊ុំព័ទ្ធទៅដោយព្រៃខៀវស្រងាត់ ជាមួយនឹងដើមចន្ទី ដើមស្វាយ និងដើមដូង ប្រាកដជាធ្វើឱ្យអារម្មណ៍លោកអ្នក បានធូរស្រាយពីទុក្ខកង្វល់ ជាក់ជាមិនខាន នៅពេលដែលបានមកសម្រាកកម្សាន្តនៅទីនេះ។

 

៥. Lazy Beach, កោះរ៉ុងសន្លឹម :

កោះរ៉ុងសន្លឹម ប្រៀបបានជាបងប្អូនរបស់កោះរ៉ុងដែរ។ នៅទីនេះ មានឆ្នេរខ្សាច់ និងទឹកសមុទ្រស្អាតគួរឱ្យគយគន់។ លោកអ្នកអាចធ្វើដំណើរពីខេត្តព្រះសីហនុ តាមរយៈទូកមកកាន់ ឆ្នេរ Lazy Beach ដោយចំណាយពេលប្រហែល៤០នាទី។

 

៦. Saracen Bay, កោះរ៉ុងសន្លឹម :

ជាឆ្នេរមួយដ៏ទាក់ទាញនៅលើកោះរ៉ុងសន្លឹម មានភ្ញៀវទេសចរជាច្រើនបានមកកម្សាន្តនៅទីនេះ។ នៅទីនេះ មានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតប្រវែង២.៥គីឡូម៉ែត្រ។ ទឹកសមុទ្រថ្លាដូចកញ្ចក់ លោកអ្នកអាចទទួលទានត្រីស្រស់ៗ ដែលរកបានពីបងប្អូនប្រជានេសាទ និងទឹកដូងស្រស់ៗ ផ្អែមត្រជាក់ដល់បេះដូង។

 

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
https://news.sabay.com.kh

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Sytan.jpg

ការអប់រំសីលធម៌ក្នុងសាលារៀន

https://theirrawaddydolphin.com/storage/photos/news/article/2026/April/Sry Nang.jpg

របៀបនៃការប្រើប្រាស់លើប្រព័ន្ធឌីជីថលទំនើបក្នុងសាលារៀន

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Som Channa.jpg

លោក John Cena បានប្រកាសចូលនិវត្តន៍ជាផ្លូវការហើយ!

https://theirrawaddydolphin.com/storage/photos/news/article/2026/October/Hor.jpg

អត្ថប្រយោជន៍នៃការគិតវិជ្ជមានចំពោះសុខភាព