អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “តើអ្វីទៅជា quantum computing?”
អត្ថបទដកស្រង់ដោយ : ពៅ ស៊ីថា
#MJQE #AmericanInterconSchool
បច្ចេកវិទ្យាកំពុងតែរីកចម្រីនយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ អ្នកវិទ្យាសាស្ត្រខិតខំស្រាវជ្រាវរកអ្វីដែលថ្មីៗ ដើម្បីបម្រើដល់តម្រូវការរបស់មនុស្ស ព្រមទាំងធ្វើឱ្យមានភាពកាន់តែងាយស្រួល និងឆាប់រហ័សទាន់ចិត្ត។ Quantum computing ក៏ជាបច្ចេកវិទ្យាថ្មីមួយដែលគេស្រាវជ្រាវរកឃើញដើម្បីទាញយកមកប្រើប្រាស់ផ្តល់អត្ថប្រយោជន៍ដល់ជីវភាពប្រចាំថ្ងៃក្នុងវិស័យបច្ចេកវិទ្យា។
Quantum computing គឺជាបច្ចេកវិទ្យាដែលពឹងផ្អែកលើច្បាប់ Quantum Machanics ដើម្បីដោះស្រាយបញ្ហាដែលស្មុគស្មាញខ្លាំង ដែលលើសពីសមត្ថភាពសម្រាប់កុំព្យូទ័រធម្មតា។ Quantum Computing គឺជាបច្ចេកវិទ្យាពហុជំនាញដែលរួមមានផ្នែកនៃវិទ្យាសាស្ត្រកុំព្យូទ័រ រូបវិទ្យា និងគណិតវិទ្យា ដែលប្រើប្រាស់មេកានិចកង់ទិច ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញលឿនជាងកុំព្យូទ័របុរាណ។ Quantum computing ត្រូវបានគេស្គាល់ជាទូទៅ Supercomputers។ វិស័យកុំព្យូទ័រ Quantum computing រួមមានការស្រាវជ្រាវផ្នែករឹង និងការអភិវឌ្ឍកម្មវិធី។ Quantum computing អាចជួយដោះស្រាយបញ្ហាទាក់ទងនឹងការរចនាថ្ម សម្ភារៈវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបើកបរដោយស្វ័យភាព។ ជាឧទាហរណ៍ ក្រុមហ៊ុនរថយន្តអគ្គិសនីកំពុងសិក្សាស្រាវជ្រាវដោយប្រើ Quantum computing ដើម្បីបង្កើតថ្មដែលប្រើប្រាស់បានយូរប្រសើរជាងមុន ដែលអាចធ្វើបដិវត្តអនាគតនៃរថយន្តចល័តអគ្គិសនី។
កុំព្យូទ័រ Quantum គឺល្អបំផុតសម្រាប់ការគណនាកម្រិតខ្ពស់ ឧ. ការការសរសេរកូដ ការវិភាគទិន្នន័យ (ដូចជាសម្រាប់ការសាកល្បងគីមី ឬថ្នាំ) បង្កើតថ្មដែលមានប្រសិទ្ធភាពថាមពលខ្ពស់។ គិតត្រឹមឆ្នាំ២០២៥ ការគណនា Quantum គឺស្ថិតនៅក្នុងដំណាក់កាលពិសោធន៍នៅឡើយ ដោយសារឧស្សាហកម្មនេះកំពុងរៀនពីរបៀបប្រើប្រាស់វានៅលើមាត្រដ្ឋានដ៏ធំ។ ក្រុមហ៊ុនដូចជា Google, IBM និង Microsoft កំពុងពិសោធន៍ជាមួយបច្ចេកវិទ្យាថ្មីនេះ ដើម្បីយល់ពីការប្រើប្រាស់សក្តានុពលរបស់វា។ ទោះបីជាមានការជឿនលឿនគួរឱ្យកត់សម្គាល់ក៏ដោយ Quantum computing នៅតែប្រឈមមុខនឹងឧបសគ្គបច្ចេកវិទ្យាជាច្រើនដែលកំណត់កម្មវិធី ការធ្វើមាត្រដ្ឋាន និងភាពជឿជាក់សម្រាប់ពេលបច្ចុប្បន្ន។ ដោយសារតែភាពផុយស្រួយរបស់ប្រព័ន្ធនេះរវាងការភ្ជាប់គ្នានៃ qubit ការមិនស៊ីចង្វាក់គ្នា និងការរំខានពីប្រព័ន្ធខាងក្រៅ Quantum computing ងាយនឹងមានកំហុស ដូច្នេះហើយយើងនៅតែមិនអាចយក Quantum computing មកប្រើប្រាស់ទូទៅបាននៅឡើយ៕
អត្ថបទដកស្រង់ កែសម្រួល និងបកប្រែចេញពី៖
https://www.techtarget.com/whatis/definition/quantum-computing