ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

អត្ថប្រយោជន៍នៃការច្របាច់បញ្ចូលនូវការសិក្សាដោយការប្រើប្រាស់បច្ចេកវិទ្យាជាមួយការសិក្សាបែបប្រពៃណី

បានផ្សាយចេញ | ១១ មិថុនា ២០២៥ 562

អត្ថប្រយោជន៍នៃការច្របាច់បញ្ចូលនូវការសិក្សាដោយការប្រើប្រាស់បច្ចេកវិទ្យាជាមួយការសិក្សាបែបប្រពៃណី

អត្ថបទព័ត៌មានស្តីពីការអប់រំ

ក្រោមប្រធានបទស្តីពី អត្ថប្រយោជន៍នៃការច្របាច់បញ្ចូលនូវការសិក្សាដោយការប្រើប្រាស់បច្ចេកវិទ្យាជាមួយការសិក្សាបែបប្រពៃណី

អត្ថបទដកស្រង់ដោយ : សុង សេរីនាថ

#MJQE #AmericanInterconSchool

ការអប់រំនៅជុំវិញពិភពលោកកំពុងតែមានការវិវឌ្ឍទៅមុខឥតឈប់ឈរ។ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងថ្នាក់រៀនចាប់ផ្តើមមានប្រជាប្រិយភាពពីសំណាក់ស្ថាប័នអប់រំជាច្រើន។ នាពេលបច្ចុប្បន្ន ឧបករណ៍ឌីជីថលដូចជាកុំព្យូទ័រយួរដៃ ការសរសេរកូដកម្មវិធី និងហ្គេមអប់រំ គឺជាផ្នែកស្នូលនៃកម្មវិធីសិក្សាសម័យទំនើប ដោយផ្តោតលើការអនុវត្តជាងការទន្ទេញមេរៀនដូចមុខវិជ្ជាមួយចំនួន។ ជាក់ស្តែងសាលាមួយចំនួនដែលនៅក្រោមការគ្រប់គ្រងរបស់ English Schools Foundation (ESF) បាននិងកំពុងដាក់បញ្ចូលប្រើប្រាស់បច្ចេកវិទ្យាជាច្រើនដើម្បីជួយអភិវឌ្ឍភាពច្នៃប្រឌិតរបស់សិស្ស។ សាលាអាចរួមបញ្ចូលគ្នានូវការរៀនតាមបែបប្រពៃណី ជាមួយបានដូចជា ការប្រើប្រាស់ Play-Doh សម្ភារៈក្មេងលេង ឧបករណ៍សិក្សាផ្សេងៗជាមួយនឹងបច្ចេកវិទ្យាទំនើបដូចជា មនុស្សយន្ត និងសរសេរកូដជាដើម។

ការរួមបញ្ចូលនូវបច្ចេកវិទ្យាទៅក្នុងកម្មវិធីសិក្សា និងសកម្មភាពរៀនរបស់សិស្ស ពិតជាធ្វើឱ្យកុមារអភិវឌ្ឍខ្លួនឆាប់រហ័សជាងមុនបើធៀបទៅនឹងការសិក្សាដោយគ្មានបច្ចេកវិទ្យា។ ដោយឡែកមហាជនមានក្តីបារម្ភផងដែរទៅលើការចំណាយពេលច្រើនលើសលុបរបស់កូនៗនៅមុខកុំព្យូទ័រ ឬTablet ដែលអាចធ្វើឱ្យពួកគាត់ញៀននឹងការប្រើប្រាស់ឧបករណ៍ឌីជីថលទាំងនោះ ប៉ុន្តែប្រសិនបើមានការតាមដាន និងណែនាំដោយយកចិត្តទុកដាក់ពីមនុស្សពេញវ័យ បច្ចេកវិទ្យាពិតជាឧបករណ៍សិក្សាដ៏មានឥទ្ធិពលបំផុតដែលជាជំនួយដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស។ សាលារៀន និងឪពុកម្តាយត្រូវតែសហការគ្នាដើម្បីធ្វើយ៉ាងណាឱ្យការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិករបស់កូនៗមានប្រសិទ្ធភាព និងកំណត់បរិមាណក្នុងការប្រើប្រាស់សមរម្យ។ បើសិស្សមិនបានទទួលការអប់រំផ្នែកបច្ចេកវិទ្យាគ្រប់គ្រាន់ទេ ពួកគេនឹងអាចជួបហានិភ័យក្នុងថ្ងៃអនាគតនៅពេលដែលពួកគេចេញស្វែងរកការងារ ដោយហេតុថាបច្ចុប្បន្នការងារជាច្រើនជាការងារថ្មីស្រឡាងដែលមិនធ្លាប់មានទេកាលពី១០ឆ្នាំមុន ដូចច្នេះក្នុងរយៈពេល១០ខាងមុខ ការងារជាច្រើនទៀតដែលទាមទារបច្ចេកវិទ្យានឹងមានការវិវត្តថ្មីទៅមុខជាក់ជាពុំខាន។   

ទំនាក់ទំនងរវាងមាតាបិតា និងអ្នកអាណាព្យាបាលជាមួយសាលាកាន់តែមានភាពប្រសើរឡើងតាមរយៈការប្រើប្រាស់ Zoom និងកម្មវិធីផ្សេងៗទៀតដែលអនុញ្ញាតឱ្យពួកគាត់តាមដានការសិក្សារបស់កូនៗជាមួយលោកគ្រូ អ្នកគ្រូពីគ្រប់ទីកន្លែងដោយមិនចាំបាច់តម្រូវឱ្យពួកគាត់ត្រូវធ្វើដំណើរមកកាន់សាលាផ្ទាល់នោះទេ។ បច្ចេកវិទ្យាពិតជាបានរួមចំណែកក្នុងការពន្លឿនការអភិវឌ្ឍខ្លួនរបស់សិស្ស ប៉ុន្តែមិនមែនមានន័យថាការសិក្សាក្នុងថ្នាក់លែងមានប្រយោជន៍នោះទេ ដោយហេតុថាពីថ្នាក់តូចៗទៅកុមារត្រូវការអនុវត្ត និងប្រើប្រាស់កាយសម្បទារបស់ពួកគេ រួមទាំងការរៀនប្រាស្រ័យទាក់ទងជាមួយអ្នកដទៃក្នុងសង្គមផងដែរ។

សរុបមក សាលាគួតែព្យាយាមរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាជាមួយនឹងការរៀនក្នុងថ្នាក់ដោយផ្ទាល់ ធ្វើយ៉ាងណាផ្តល់នូវការអប់រំដែលប្រកបដោយតុល្យភាពមួយដើម្បីធានាបានថាសិស្សអាចត្រៀមរួចជាស្រេចសម្រាប់ពេលអនាគត៕

អត្ថបទដកស្រង់ បកប្រែ និងកែសម្រួលចេញពី៖

https://www.scmp.com/

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/September/Charity donkor.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ផ្សារថ្មី និ...

https://theirrawaddydolphin.com/storage/photos/news/article/2025/June/Ros Rotha 1.jpg

មហោស្រព ៧ពណ៍

https://theirrawaddydolphin.com/storage/photos/news/article/2026/April/Sry Touch.jpg

បុណ្យវិសាខបូជា

https://theirrawaddydolphin.com/storage/photos/news/article/2026/April/Mr Sarun1.jpg

វិធីសាស្រ្តបង្កើនជំនឿចិត្តដល់កុមារក្នុងការសិក្សា