ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

កុលសម្ព័ន្ធ Ashanti

បានផ្សាយចេញ | ០៤ កក្កដា ២០២៥ 395

កុលសម្ព័ន្ធ Ashanti

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី

ក្រោមប្រធានបទ “កុលសម្ព័ន្ធ Ashanti ”

អត្ថបទដកស្រង់ដោយ : តាំង វិបុល

#MJQE #AmericanInterconSchool

នៅពេលនិយាយដល់ទ្វីបអាហ្វ្រិក មនុស្សស្ទើរតែទាំងអស់គិតថា នេះគឺជាទ្វីបដ៏ក្រក្រី សេដ្ឋកិច្ចអន់ថយ គ្មានការរីកចម្រើន។ ក៏ប៉ុន្តែជាក់ស្ដែងគឺជាទ្វីបដែលសម្បូរធនធានធម្មជាតិ។ មកដល់បច្ចុប្បន្ន មានមនុស្សតិចតួចណាស់ដែលបានដឹងថា នៅទ្វីបអាហ្វ្រិកមានកុលសម្ព័ន្ធមួយដែលសម្បូរទ្រព្យធន។ កុលសម្ព័ន្ធនេះមានមាសច្រើនដល់ថ្នាក់ប្រើប្រាស់មិនអស់ នោះគឺកុលសម្ព័ន្ធ Ashanti ដែលរស់នៅក្នុងភាគខាងត្បូងនៃប្រទេសហ្កាណា ស្ថិតក្នុងតំបន់អាហ្វ្រិកខាងលិច។ ហ្គាណា គឺជាប្រទេសដែលសម្បូរធនធានរ៉ែធម្មជាតិ ក្នុងនោះក៏មានរ៉ែមាសដ៏ច្រើនឈរលំដាប់ទីពីរក្នុងទ្វីបអាហ្វ្រិក និងមានរ៉ែត្បូងពេជ្រច្រើនជាងគេលំដាប់ទីបួនក្នុងពិភពលោក។ ដោយសារតែសម្បូរធនធានរ៉ែធម្មជាតិ ហ្គាណាគឺជាទឹកដីដែលអាចទិញដូរមាសក្នុងតម្លៃទាបយ៉ាងងាយស្រួល។ មាសនៅហ្គាណា ពិតជាងាយស្រួលរកនៅគ្រប់កន្លែង រហូតដល់ថ្នាក់គេនិយាយថា ឱ្យតែអ្នកមើលឃើញទន្លេ អ្នកអាចស្រង់បានមាស។

កុលសម្ព័ន្ធសម្បូរទ្រព្យធន ពាក់មាសរាប់គីឡូនៅលើខ្លួន :

នៅលើទឹកដីហ្គាណា កុលសម្ព័ន្ធ Ashanti ល្បីឈ្មោះខ្លាំងដោយសារតែមានអណ្ដូងរ៉ែមាសធំជាងគេ។ ប្រជាជនក្នុងកុលសម្ព័ន្ធមានជីវភាពល្អប្រសើរ ក្នុងនោះគេឃើញស្ត្រីជាច្រើនពាក់មាសរាប់គីឡូ។ កុលសម្ព័ន្ធ Ashanti មានប្រជាជនប្រហែល ៣លាននាក់ និងមានអង្គការចាត់តាំងប្រៀបដូចប្រទេសឯករាជ្យមួយ។ កុលសម្ព័ន្ធនេះសម្បូរទ្រព្យធនខ្លាំងណាស់ ពួកគេមានកៅអីខ្នាតធំមួយដែលផលិតអំពីមាសសុទ្ធ ប៉ុន្តែកៅអីមាសនេះទុកសម្រាប់ប្រើប្រាស់ក្នុងពិធីសែនព្រេនក្នុងព្រឹត្តិការណ៍ធំៗប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យអង្គុយឡើយ។ ជនជាតិ Ashanti ចូលចិត្តប្រើប្រាស់គ្រឿងអលង្ការធ្វើពីមាស។ សូម្បីតែក្រចកដៃរបស់ពួកគេក៏គ្របដណ្ដប់ពេញដោយមាស។ ដូចទៅនឹងកុលសម្ព័ន្ធដទៃនៅទ្វីបអាហ្វ្រិក ជនជាតិ Ashanti ក៏មានទម្លាប់យកប្រពន្ធច្រើន។ ពិសេសមេកុលសម្ព័ន្ធ Ashanti មានភរិយារហូតដល់ ៨០ នាក់។ ប្រការដែលគួរឱ្យភ្ញាក់ផ្អើលគឺថា ភរិយាទាំងអស់របស់មេកុលសម្ព័ន្ធសុទ្ធតែរស់នៅចុះសម្រុងនឹងគ្នា ដោយពួកគេចាត់ទុកគ្នាដូចទៅនឹងបងប្អូនបង្កើតនៅក្នុងគ្រួសារ និងរួមគ្នាបម្រើស្វាមី។

កុលសម្ព័ន្ធ Ashanti ក៏អនុវត្តរបប «ផ្ទេរអំណាចតត្រកូល»។ អ្នកស្នងតំណែងមេកុលសម្ព័ន្ធនឹងទទួលមរតកទាំងអស់របស់អតីតមេកុលសម្ព័ន្ធ បូករួមទាំងភរិយា និង «ស្នំ» ទាំងអស់ផងដែរ។ ពិសេសជាងនេះ រាល់ពេលដែលមេកុលសម្ព័ន្ធចេញទៅធ្វើទស្សនកិច្ចខាងក្រៅនឹងមានទិដ្ឋភាពពិសេស ដូចទៅនឹងមហាក្សត្រ កាលពីសម័យបុរាណដោយសារមានអ្នកបម្រើ រួមនឹងភរិយារាប់សិបនាក់តាមហែហមអមដំណើរ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://lareine.com.kh/news/inter/144869/

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/September/Socheata1.jpg

សកម្មភាព៥យ៉ាង ដែលងាយស្រួលធ្វើក្នុងការថែទាំសុខភាពប្រចាំថ...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Tang vibol.jpg

កន្លែងទាំង៥ ដែលអស្ចារ្យបំផុតនៅលើពិភពលោក

https://theirrawaddydolphin.com/storage/photos/news/article/2025/jul/Riev Nary1.jpg

ទីកន្លែងស្អាតៗ និងទាក់ទាញទេសចរណ៍នៅប្រទេសម៉ាឡេស៊ី

https://theirrawaddydolphin.com/storage/photos/news/article/2025/August/Chea Sombath.jpg

គន្លឹះ៦យ៉ាង ដែលកូនប្រុសត្រូវការរៀនពីឪពុក