ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

វិធីធម្មជាតិដ៏ល្អសម្រាប់ជួយអ្នកជំងឺផ្លូវចិត្ត

បានផ្សាយចេញ | ០១ ធ្នូ ២០២៥ 730

វិធីធម្មជាតិដ៏ល្អសម្រាប់ជួយអ្នកជំងឺផ្លូវចិត្ត

អត្ថបទព័ត៌មានស្តីពីសុខភាព

ក្រោមប្រធានបទ “វិធីធម្មជាតិដ៏ល្អសម្រាប់ជួយអ្នកជំងឺផ្លូវចិត្ត”

អត្ថបទដកស្រង់ដោយ : ទេព មនោរម្យ

#MJQE #AmericanInterconSchool

ក្នុងជីវភាពប្រចាំថ្ងៃមនុស្សតែងជួបបញ្ហារាប់មិនអស់ ការលែងលះ ការមានជំងឺ ការបាត់បង់ការងារ បញ្ហាលុយកាក់ប្រចាំថ្ងៃ…ជាហេតុបង្កើតឱ្យមានការបាក់ទឹកចិត្ត និងកង្វល់ជាច្រើន។ តើយើងគួរដោះស្រាយបញ្ហាទាំងអស់នេះដូចម្ដេច?

តាមការសិក្សានៅឆ្នាំ២០២៣ បានប្រៀបធៀបពីប្រសិទ្ធភាពរវាងកម្មវិធីព្យាបាលដោយការរត់ និងការប្រើថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត ហើយរកឃើញថា ទាំងពីរមានប្រសិទ្ធភាពដូចគ្នាក្នុងការដោះស្រាយជំងឺបាក់ទឹកចិត្ត។ អ្នកចូលរួមរួមមាន១៤១នាក់ ដែលមានជំងឺបាក់ទឹកចិត្ត ៤៥នាក់បានទទួលថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត និង៩៦នាក់ទៀតទទួលការព្យាបាលដោយការរត់។ តាមការសិក្សាបានរកឃើញថា ការព្យាបាលដោយថ្នាំ និងការព្យាបាលដោយការរត់មានប្រសិទ្ធភាពស្មើគ្នាលើរោគសញ្ញាផ្លូវចិត្ត។ ទោះយ៉ាងណាក៏ដោយ ការព្យាបាលដោយរត់វាប្រឆាំងទៅលើរោគសញ្ញាជំងឺបាក់ទឹកចិត្តបានល្អ។ ជាសរុបមក ការសិក្សានេះបង្ហាញពីសារៈសំខាន់នៃលំហាត់ប្រាណសម្រាប់មនុស្សដែលមានរោគសញ្ញាជំងឺបាក់ទឹកចិត្ត។ ការព្យាបាលដោយលំហាត់ប្រាណគឺជាជម្រើសដ៏ល្អសម្រាប់ការព្យាបាលរោគសញ្ញាភាពធ្លាក់ទឹកចិត្ត ទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយ។

ការសិក្សាមួយផ្សេងទៀតបានរកឃើញថា លំហាត់ប្រាណដោយប្រើកម្លាំងលើកទម្ងន់អាចធ្វើឱ្យលទ្ធផលសុខភាពផ្លូវចិត្តកាន់តែប្រសើរឡើង ទាំងមនុស្សដែលមាន និងគ្មានជំងឺផ្លូវចិត្ត។ លំហាត់ប្រាណដោយប្រើកម្លាំងលើកទម្ងន់ក៏ផ្តល់អត្ថប្រយោជន៍សុខភាពទូទៅជាច្រើន រួមមានការប្រឆាំងនឹងការថយចុះសាច់ដុំតាមអាយុ កម្លាំងសាច់ដុំ សមត្ថភាពបេះដូង-សួត និងអត្ថប្រយោជន៍ផ្សេងៗទៀត ហើយវាក៏ត្រូវបានណែនាំយ៉ាងទូលំទូលាយសម្រាប់មនុស្សវ័យចំណាស់ផងដែរ។ អ្នកស្រាវជ្រាវបានរកឃើញថា បើបានធ្វើការហាត់ប្រាណ ៣ដងក្នុងមួយសប្ដាហ៍ ហើយបាន៣ជុំ នោះនឹងទទួលបានអត្ថប្រយោជន៍ផ្លូវចិត្តកាន់តែល្អប្រសើរ។

អត្ថបទដកស្រង់ បកប្រែ និងកែសម្រួលចេញពី៖

-  https://www.nhs.uk/

-  https://www.psychiatry.org/

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Mr Vible.jpg

គន្លឹះ៤ចំណុចក្នុងការជ្រើសរើសជំនាញសិក្សាសម្រាប់សម័យទំនើប

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Ms Nary1.jpg

ឧទ្យានជាតិឋានសួគ៌ជីវចម្រុះដ៏សម្បូរបែប ជាមួយទេសភាពធម្មជា...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Mr Rom.jpg

អត្ថប្រយោជន៍នៃកម្មវិធីកម្សាន្ត

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Mr Sonida.jpg

វិធីសាស្រ្តថែរក្សាសុខភាពផ្លូវចិត្តសម្រាប់ប្រជាពលរដ្ឋដែល...