អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “ការបង្កើតម៉ាស៊ីនបោកគក់”
អត្ថបទដកស្រង់ដោយ : ផាន់ សុភាព
#MJQE #AmericanInterconSchool
នៅក្នុងឆ្នាំ១៧៦៧ មានព្រឹត្តិការណ៍មួយបានកើតឡើង និងធ្វើឱ្យមនុស្សទូទាំងសកលលោកចងចាំ ថែមទាំងស្គាល់វត្ថុដ៏មានប្រយោជន៍មួយនោះរហូតមកដល់បច្ចុប្បន្ន។ លោក Jacob Christian Schäffer ជាអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ បានបង្កើតឧបករណ៍ម៉្យាងដែលឱ្យមានការផ្ញាក់ផ្អើលដល់ ពិភពលោកទាំងមូល វាគឺជាម៉ាស៊ីនបោកគក់។ នៅក្នុងឆ្នាំ១៧៩៧ លោក Nathaniel Briggs ជនជាតិអាមេរិកទទួលបានប៉ាតង់ដំបូងគេក្នុងការផលិតម៉ាស៊ីនបោកគក់ ប៉ុន្តែជាអកុសលប៉ាតង់ដើម បានបាត់បង់នៅក្នុងករណីអគីភ័យ។ បន្ទាប់មកទៀតលោក William Blackstone បានបង្កើត ម៉ាស៊ីនដែលប្រើធុងជាអាងទឹក និងបង្វិលដោយប្រើប្រាស់ដៃសម្រាប់ជាកាដូខួបកំណើតឱ្យប្រពន្ធ របស់គាត់ បន្តមកទៀងគាត់ក៏បានផលិតវាជាច្រើនដើម្បីដាក់លក់។
ម៉ាស៊ីនបោកគក់ដែលមានរាងមូលដូចស្គរត្រូវបានអភិវឌ្ឍឡើងនៅក្នុងឆ្នាំ១៨៥១ ដោយលោក James King (ដំណាក់កាលសំខាន់ដំបូងដែលឆ្ពោះទៅរកការរចនាសម្រាប់ម៉ាស៊ីនបោកគក់សម័យ នាសម័យទំនើប)។ អស់រយៈពេល១០ឆ្នាំក្រោយមកទៀត គាត់ក៏បានបន្ថែមឧបករណ៍បំពងមួយ ទៀតដើម្បីច្រោះទឹកចេញ ដែលធ្វើឱ្យវាក្លាយជាម៉ាស៊ីនបោកគក់មានលក្ខណៈស្តង់ដាមួយ។ ដំណាក់កាលម៉ាស៊ីនបោកគក់ដំណើរការដោយអគ្គិសនីដំបូងត្រូវបានណែនាំ និងដាក់ឱ្យប្រើប្រាស់ ដោយលោក Alva J. Fisher ជាបុគ្គលិកនៅក្នុងក្រុមហ៊ុន Hurley Machine Company ក្នុងឆ្នាំ១៩០៨ ហើយម៉ាស៊ីនបោកគក់នោះត្រូវបានគេដាក់ឈ្មោះថា “Thor”។
ការវិវត្តនាដើមសតវត្សទី២០៖
ទសវត្សរ៍ឆ្នាំ១៩៣០-៤០ : ម៉ាស៊ីនបានចាប់ផ្តើមមានកម្មវិធីកំណត់ម៉ោង វដ្តវិលស្ងួត និងស្វ័យប្រវត្តិកម្មជាច្រើនទៀត។
ទសវត្សរ៍ឆ្នាំ១៩៥០-៦០ : ការរីកដុះដាលក្រោយសង្គ្រាមបាននាំយកម៉ាស៊ីនបោកគក់ដោយ ស្វ័យប្រវត្តិយ៉ាងពេញលេញចូលទៅក្នុងផ្ទះថ្នាក់កណ្តាលជាច្រើន។
ម៉ាស៊ីនបោកគក់ដែលមានទ្វារបើកចំពីមុខ និងទ្វារបើកពីលើត្រូវបានរចនាឡើងជា ចក្ខុវិស័យរួម។
សម័យទំនើប៖ វៃឆ្លាត (អាចភ្ជាប់ Wi-Fi និងសរសេរកម្មវិធីបាន) និងសន្សំសំចៃថាមពល
ប្រើបច្ចេកវិទ្យាឧបករណ៍ចាប់សញ្ញា ដើម្បីបង្កើនប្រសិទ្ធភាពការប្រើប្រាស់ទឹក
ម៉ាស៊ីនមួយចំនួនមានកម្មវិធីបោក និងសម្ងួតជាមួយគ្នាតែម្តង
តើមានអ្វីខ្លះទៀតដែលអ្នកអានគិតថាម៉ាស៊ីនបោកគក់ និងវិវត្តន៍ទៅកាន់ដំណាក់កាលបែបណា នាពេលអនាគត់? តើអស់លោកអ្នកយល់ដូចម្តេចសម្រាប់ម៉ាស៊ីនបោកគក់?
អត្ថបទដកស្រង់ បកប្រែ និងកែសម្រួលចេញពី៖
https://en.wikipedia.org/wiki/Washing_machine
https://www.thoughtco.com/history-of-washing-machines-1992666
https://www.tcl.com/global/en/blog/playbooks/the-history-of-the-washing