ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

អត្ថប្រយោជន៍សំខាន់បំផុតទាំង៥លើ Google ដោយប្រើតែគណនីមែលតែមួយរបស់អ្នក

បានផ្សាយចេញ | ២៥ ធ្នូ ២០២៥

អត្ថប្រយោជន៍សំខាន់បំផុតទាំង៥លើ Google ដោយប្រើតែគណនីមែលតែមួយរបស់អ្នក

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា

ក្រោមប្រធានបទ “អត្ថប្រយោជន៍សំខាន់បំផុតទាំង៥លើ Google ដោយប្រើតែគណនីមែលតែមួយរបស់អ្នក”

អត្ថបទដកស្រង់ដោយ : ឃី គីមស្រៀ

#MJQE #AmericanInterconSchool

អ្នកប្រាកដជាមាន និងកំពុងប្រើប្រាស់នូវគណនីមែលរបស់ក្រុមហ៊ុនហ្គូហ្កល (Google Gmail) សម្រាប់ការងារប្រចាំថ្ងៃរបស់អ្នក ប៉ុន្តែក្រៅពីប្រើសម្រាប់ទទួល និងផ្ញើមែល តើអ្នកដឹងថាគណនីមែល (Gmail ) មួយរបស់អ្នកអាចមានប្រយោជន៍យ៉ាងណាខ្លះចំពោះការងារប្រចាំថ្ងៃរបស់អ្នកដែរឬទេ? ខាងក្រោមនេះគឺជាកម្មវិធីបន្ថែមរបស់ហ្គូហ្គលសំខាន់ៗទាំង៥ ដែលអាចជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់អ្នកបន្ថែម ហើយអ្នកក៏អាចទាញយកផលប្រយោជន៍ផ្សេងទៀតពីវាបានថែមទៀតផង។

១. Google Meet : ( Meet ) គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនទៀតរបស់ក្រុមហ៊ុន (Google) ដែលអាចអនុញ្ញាតឱ្យម្ចាស់គណនី (Google) ចូលទៅប្រើប្រាស់បានដោយឥតគិតថ្លៃ និងជាពិសេសនោះកម្មវិធី    (Meet) មួយក៏អាចសម្រួលដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូឱ្យមានភាពងាយស្រួលក្នុងការបង្រៀនអនឡាញក្នុងអំឡុងពេលកូវីដ-១៩។ ដើម្បីចូលទៅប្រើប្រាស់បានអ្នកគ្រាន់តែមាននូវគណនី (Google) មួយគឺជាការស្រេច។

២. Google Drive : (Google Drive) គឺជាកម្មវិធីផ្ទុកទិន្នន័យអនឡាញ (Online) មួយរបស់ក្រុមហ៊ុនហ្គូហ្គល (Google) ដែលអនុញ្ញាតឱ្យម្ចាស់គណនី (Google) ទាំងអស់អាចរក្សាទុកនូវឯកសារ រូបភាពបានដោយឥតគិតថ្លៃ និងផ្តល់នូវអង្គផ្ទុកទិន្នន័យទំហំ 15GB។ បន្ថែមពីនេះ អ្នកប្រើប្រាស់អាចធ្វើការទិញនូវអង្គផ្ទុកទិន្នន័យបន្ថែមបានទៀតផង ប្រសិនជាអ្នកមានតម្រូវការប្រើប្រាស់ច្រើន។ វាពិតជាមានអត្ថប្រយោជន៍ច្រើនណាស់នៅពេលដែលអ្នកចង់រក្សាទុកនូវរូបភាព ឬឯកសារណាមួយបានដោយមិនបាច់ (Copy) ចូលកុំព្យូទ័រ ឬក៏គណនីផ្សេងដោយអ្នកគ្រាន់តែធ្វើការ (Log in) ចូលទៅគណនី (Google) ដែលអ្នកបានរក្សាទុកនូវឯកសារទាំងនោះរួចទាញយកវាមកជាការស្រេច។

៣. Google Forms : (Google Forms) គឺជាកម្មវិធីនឹង (Web-based) របស់ ( Google ) ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រួលទៅដល់ការប្រើប្រាស់ទៅលើការបំពេញបែបបទ ឬក៏ធ្វើការប្រឡងតាមរយៈតំណអនឡាញ (Online Link)។ (Google Forms) អាចផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់លោកគ្រូ អ្នកគ្រូដែលកំពុងបង្រៀនសិស្សតាមរយៈប្រព័ន្ធអេឡិចត្រូនិក ដោយពួកគាត់អាចបង្កើតនៅទម្រង់ (Forms) សម្រាប់ប្រឡង (Online) ដល់សិស្សានុសិស្សរបស់គាត់ដោយគ្រាន់តែសិស្សទាំងអស់ចុចចូលទៅកាន់តំណភ្ជាប់(Link) នោះ រួចធ្វើការប្រឡងជាការស្រេច។ ដើម្បីចូលទៅកាន់គេហទំព័រ (Google Forms) បានសូមអ្នកចូលទៅកាន់ (Browser) ណាមួយរួចវាយពាក្យ (Google Form) បន្ទាប់មកចុចទៅលើគេហទំព័រដែលនៅលើគេបង្អស់ជាការស្រេច។

៤. Google Sheets : សម្រាប់លោកគ្រូ អ្នកគ្រូ ឬអ្នកធ្វើការផ្នែកការិយាល័យ ឬក៏ខាងគណនីដោយកម្មវិធី Google Sheets គឺពិតជាសំខាន់ណាស់សម្រាប់អ្នក។ Google Sheets គឺជាកម្មវិធីដែលអាចធ្វើកិច្ចការតាមអនឡាញ ( Web-based ) របស់ក្រុមហ៊ុនហ្គូហ្គល ដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើការចងនូវរូបមន្ត ( Office ) ដែលពាក់ព័ន្ធទៅនឹងការស្រង់អវត្តមាន ការបូកសរុបនូវថ្លៃចំណេញ ឬក៏ចំណាយប្រចាំខែ និងអាចធ្វើនូវការងារជាច្រើនទៀតដែលអ្នកចង់ធ្វើដោយវាមានមុខងារស្រដៀងទៅនឹងកម្មវិធី Microsoft Excel។ Google Sheets គឺជាកម្មវិធីរបស់ក្រុមហ៊ុន Google ដែលធ្វើការរក្សាទុក និងធ្វើកំណែទម្រង់ទៅលើសន្លឹកកិច្ចការ (Sheets) ដែលអ្នកបានបង្កើតឡើងដោយស្វ័យប្រវត្តិ។ ដើម្បីចូលទៅកាន់គេហទំព័រ ( Google Sheets ) បានសូមចូលទៅកាន់ ( Browser ) ណាមួយរួចវាយពាក្យ Google Sheets។ បន្ទាប់មកសូមចុចទៅលើគេហទំព័រដែលនៅលើគេបង្អស់ជាការស្រេច។

៥. Google Docs៖ សម្រាប់អ្នកដែលចូលចិត្តសរសេរអត្ថបទលើអនឡាញ (Online Typing)។ អ្នកប្រាកដជាបានស្គាល់រួចមកហើយនូវកម្មវិធី (Google Docs)។ Google Docs គឺជាកម្មវិធីអនឡាញ (Web-based) របស់ក្រុមហ៊ុនហ្គូហ្គល (Google) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដែលមានគណនីរបស់ Google ទាំងអស់អាចចូលទៅសរសេរនូវអត្ថបទ វាយអត្ថបទឯកសារ (Typing) និងរក្សាទុកនូវឯកសារទាំងនោះបានដោយស្រដៀងទៅនឹងកម្មវិធី Microsoft Word ផងដែរ។ ដើម្បីចូលទៅកាន់គេហទំព័រ Google Docs បានសូមចូលទៅកាន់ Browser ណាមួយរួចវាយពាក្យ Google Docs។ បន្ទាប់មកសូមចុចទៅលើគេហទំព័រដែលនៅលើគេបង្អស់ជាការស្រេច។

 

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://nctc.gov.kh/knowledge

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Mr Sonida.jpg

វិធីសាស្រ្តថែរក្សាសុខភាពផ្លូវចិត្តសម្រាប់ប្រជាពលរដ្ឋដែល...

https://theirrawaddydolphin.com/storage/photos/news/article/2025/May/Pov Pheakdey.jpg

ផលប៉ះពាល់នៃគម្លាតឌីជីថល

https://theirrawaddydolphin.com/storage/photos/news/article/2025/apr/Mr-k.jpg

របៀបរស់នៅថ្មីដើម្បីបន្ថយការនឿយហត់

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Tep Monorom (1).jpg

វិធីធម្មជាតិដ៏ល្អសម្រាប់ជួយអ្នកជំងឺផ្លូវចិត្ត