អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “វិធីសាស្រ្តជួយកុមារដើម្បីបំបាត់បញ្ហាស្រ្តេស”
អត្ថបទដកស្រង់ដោយ : ពៅ ភក្តី
#MJQE #AmericanInterconSchool
ស្ត្រេស គឺជាផ្នែកមួយនៃជីវិតដែលមិនអាចចៀសវាបាន ទោះបីជាកុមារក៏ដោយ។ ដូចនេះការសិក្សាពីរបៀបដើម្បីដោះស្រាយជាមួយនឹងស្ត្រេសអំឡុងពេលកុមារភាព អាចនាំឱ្យមានសុខភាពល្អប្រសើរបានយូរអង្វែង។ កុមារបញ្ចេញប្រតិកម្មជាច្រើនពេលមានភាពតានតឹង តែប្រតិកម្មទាំងនោះកើតឡើងក្នុង រយៈពេលខ្លីប៉ុណ្ណោះ ហើយវាជាប្រតិកម្មធម្មតាទេ។ ប្រសិនបើប្រតិកម្មទាំងនោះ អូសបន្លាយរយៈពេលវែង កុមារត្រូវការការគាំទ្រពីអ្នកជំនាញ ។
ប្រតិកម្មធ្ងន់ធ្ងរនៃភាពតានតឹង ដែលកើតឡើងចំពោះកុមារ ប្រសិនបើប្រតិកម្មទាំងនោះ កើតឡើងញឹកញាប់។ កុមារដែលមានសញ្ញាទាំងនេះនៅក្នុងរយៈពេលយូរ ត្រូវតែមានការគាំទ្រពីអ្នកជំនាញ។
• មិនចង់និយាយស្តីជាមួយអ្នកដទៃ ឬស្ងប់ស្ថាត់ មិនចង់ធ្វើអ្វីទាំងអស់
• សំងំពួន ឬគេចចេញពីអ្នកដទៃ
• មិនឆ្លើយតបនឹងអ្នកដទៃ មិននិយាយ
• ចេះតែព្រួយបារម្ភខ្លាំង និងជាប្រចាំ
• មិនស្រួលខ្លួន ញ័រដៃជើង ឈឺក្បាល មិនឃ្លានអាហារ ឈឺក្នុងខ្លួន ឈឺលើខ្លួន
• ឆេវឆាវ ចង់ធ្វើបាបអ្នកដទៃ
• មានអារម្មណ៍ច្របូកច្របល់ ឬវង្វេងស្មារតី។
ក្រុមគ្រូពេទ្យជំនាញ បានផ្តល់ដំបូន្មានថា៖
• បង្រៀនកុមារពីដំណោះស្រាយ និងជំនាញ ដើម្បីដោះស្រាយនូវបញ្ហា។ ផ្តល់ឱ្យកុមារនូវឱកាស ដើម្បីសិក្សាពីកំហុស ប៉ុន្តែសូមប្រាកដថា កំណត់នូវការរំពឹងទុកយ៉ាងត្រឹមត្រូវ។
• ជំរុញឱ្យមានសុខភាពល្អ ជំរុញនូវទំនាក់ទំនងល្អជាមួយនឹងសមាជិកគ្រួសារ មិត្តភិកក្ត និងមិត្តរួមថ្នាក់។
• អប់រំកូនរបស់អ្នកក្នុងផ្លូវវិជ្ជមាន។ សូមប្រាកដថាកូនរបស់អ្នកមានអារម្មណ៍ថា មានសុវត្ថិភាព។
• បង្រៀនកូនរបស់អ្នក ពីរបៀបដើម្បីបង្ហាញពីអារម្មណ៍ ក្នុងមធ្យោបាយមួយល្អ។
• ផ្តល់នូវចំណីអាហារត្រឹមត្រូវ និងលំហាត់ប្រាណគ្រប់គ្រាន់។ ហើយសូមកុំភ្លេចនូវពេលវេលាសម្រាប់ការសប្បាយ បន្ធូរអារម្មណ៍ និងបង្កើតនូវអ្វីថ្មី៕