ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

តើបង្រៀនបែបណាធ្វើឱ្យកូនមានវិន័យ?

បានផ្សាយចេញ | ២៣ មករា ២០២៦ 848

តើបង្រៀនបែបណាធ្វើឱ្យកូនមានវិន័យ?

អត្ថបទព័ត៌មានស្តីពីការអប់រំ

ក្រោមប្រធានបទ “តើបង្រៀនបែបណាធ្វើឱ្យកូនមានវិន័យ?”

អត្ថបទដកស្រង់ដោយ : លុក វណ្ណារុណ

#MJQE #AmericanInterconSchool

អត្ថន័យរបស់ពាក្យវិន័យ គឺមិនមែនជាការដាក់ទណ្ឌកម្មនោះទេ។ វាជាការបង្រៀនកុមារពីអាកប្បកិរិយាល្អទៅតាមការរំពឹងទុក និងជួយកុមារឱ្យចេះគ្រប់គងលើខ្លួនឯង។ ខាងក្រោមនេះជាលក្ខខណ្ឌខ្លះៗដែលត្រូវអនុវត្តជាមួយកុមារ៖

១. កំណត់វិន័យឱ្យបានច្បាស់ និងសាមញ្ញ :

•  បង្កើតច្បាប់ដែលត្រូវតាមអាយុរបស់កុមារ និងអាចអនុវត្តបាន

•  ពន្យល់កុមារឱ្យបានច្បាស់ដោយប្រើពាក្យងាយៗកុមារងាយយល់។

២. កុមារយល់ពីអ្វីដែលអ្នករំពឹងទុក :

•  និយាយអ្វីដែលកុមារត្រូវធ្វើ មិនត្រូវនិយាយពាក្យដែលកុមារមិនគួរធ្វើ

•  ធ្វើជាគំរូដល់កុមារ

•  កុមាររៀនពីសកម្មភាពដែលគេបានអង្កេតពីមនុស្សធំ

•  ប្រសិនបើមនុស្សធំបង្ហាញពីសកម្មភាពស្ងៀមស្ងាត់នៅពេលដែលមិនពេញចិត្តអ្វី មួយកុមារ នឹងចាប់ផ្តើមចម្លងអាកប្បកិរិយានោះដែរ មនុស្សធំជាគំរូដ៏មានឥទ្ធិពលសម្រាប់កុមារ។

៣. អាកប្បកិរិយាល្អ : លើកសរសើរកូនភ្លាមនៅពេលដែលកុមារធ្វើបានល្អ។

៤. ការបង្ហាញអារម្មណ៍ :

•  ផ្តល់ឱកាសដល់កុមារក្នុងការបញ្ចេញអារម្មណ៍ តាមរយៈបង្ហាញជារូបភាព ឬស្លាកផ្សេងៗ ធ្វើបែបនេះអាចជួយឱ្យកុមារចេះគ្រប់គ្រងអារម្មណ៍របស់គេ។

៥. ត្រូវមានភាពស្របគ្នា :

•  អនុវត្តឱ្យបានជាប្រចាំនូវវិន័យដែលបានកំណត់ទុក

•  មិនត្រូវផ្លាស់ប្តូរវិន័យដោយកុមារមិនបានដឹងជាមុន

•  កុំអនុវត្តវិន័យទៅតាមអារម្មណ៍។

អ្វីដែលដែលមិនគួរធ្វើជាមួយកុមារចៀសវាងការប្រៀនប្រដៅដ៏ឃោរឃៅដែលបណ្តាលឱ្យកុមារមានការភ័យខ្លាច ឬខ្មាស់អៀន៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Kun Buntha.jpg

ជំនាញសំខាន់ៗចំនួន៨ ដែលយើងនឹងត្រូវការប្រើប្រាស់វាក្នុងកា...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Mr sim1.jpg

ជំនឿបុរាណ និងការឡើងផ្ទះថ្មី

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Ms van1.jpg

​ទំនាក់ទំនងល្អមានសារៈសំខាន់ណាស់សម្រាប់គ្រួសារ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Sophon.jpg

គុណវិបត្តិ ៥យ៉ាងនៃការបរិភោគបន្លែមិនបានត្រឹមត្រូវ