ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

របៀបថែទាំសុខភាពផ្លូវដង្ហើមកុមារក្នុងស្ថានភាពខ្យល់មិនល្អ

បានផ្សាយចេញ | ២៣ កុម្ភៈ ២០២៦ 607

របៀបថែទាំសុខភាពផ្លូវដង្ហើមកុមារក្នុងស្ថានភាពខ្យល់មិនល្អ

អត្ថបទព័ត៌មានស្តីពីសុខភាព

ក្រោមប្រធានបទ “របៀបថែទាំសុខភាពផ្លូវដង្ហើមកុមារក្នុងស្ថានភាពខ្យល់មិនល្អ”

អត្ថបទដកស្រង់ដោយ៖ ហ៊ន សុគន្ធា

#MJQE #AmericanInterconSchool

យោងតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការ UNICEF Cambodia - ដើម្បីកុមារគ្រប់រូប ចេញផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការបំពុលខ្យល់ គឺជាហានិភ័យដ៏ធំមួយចំពោះសុខភាពកុមារ ជាពិសេសកុមារតូចៗដែលសួតរបស់ពួកគេកំពុងស្ថិតក្នុងដំណាក់កាលលូតលាស់។ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់បុត្រធីតាលោកអ្នកក្នុងអំឡុងពេលដែលគុណភាពខ្យល់មានការធ្លាក់ចុះ សូមអនុវត្តតាមវិធានការសាមញ្ញៗ និងមានប្រសិទ្ធភាពដូចខាងក្រោម៖

១. កាត់បន្ថយសកម្មភាពខាងក្រៅ : នៅពេលកម្រិតនៃការបំពុលខ្យល់ឡើងខ្ពស់ គួររក្សាកុមារឱ្យនៅក្នុងផ្ទះ    និងកាត់បន្ថយការលេងកីឡា ឬសកម្មភាពណាដែលប្រើកម្លាំងខ្លាំងនៅទីវាល។

២. ប្រើប្រាស់ម៉ាស់ការពារ : ប្រសិនបើចាំបាច់ត្រូវចេញទៅខាងក្រៅ សូមប្រាកដថាកូនៗបានពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងជិតល្អ ដើម្បីការពារភាគល្អិតតូចៗចូលក្នុងផ្លូវដង្ហើម។

៣. ពង្រឹងប្រព័ន្ធការពាររាងកាយ : ផ្តល់របបអាហារដែលមានតុល្យភាព និងសម្បូរទៅដោយវីតាមីនដើម្បីជួយឱ្យរាងកាយកុមារមានភាពស៊ាំរឹងមាំក្នុងការប្រឆាំងនឹងផលប៉ះពាល់ពីបរិស្ថាន។

៤. តាមដានព័ត៌មានគុណភាពខ្យល់ : ពិនិត្យស្ថានភាពខ្យល់ជាប្រចាំតាមរយៈប្រភពផ្លូវការរបស់ក្រសួង

បរិស្ថាន រួមមាន៖ ទំព័រហ្វេសប៊ុក៖ Ministry of Environment និងគេហទំព័រ៖ airquality.moe.gov.kh (https://airquality.moe.gov.kh/)។

៥. កម្មវិធីទូរសព្ទដៃ : Air Quality Cambodia (CGS SPA)។

ការបំពុលខ្យល់ គឺជាហានិភ័យធ្ងន់ធ្ងរចំពោះសុខភាពកុមារ។ ប៉ុន្តែយើងអាចកាត់បន្ថយផលប៉ះពាល់បាន ប្រសិនបើយើងអនុវត្តវិធានការការពារដែលសមស្រប។ ការយកចិត្តទុកដាក់ពីមាតាបិតា និងការអនុវត្តវិធានការដូចបានរៀបរាប់ខាងលើនឹងជួយធានាសុវត្ថិភាព និងសុខុមាលភាពរបស់កុមារក្នុងបរិយាកាសដែលមានការបំពុលខ្យល់។ ដូច្នេះហើយ ការយល់ដឹង និងការអនុវត្តវិធានការបង្ការបានទាន់ពេលវេលា គឺជាខែលការពារដ៏មានប្រសិទ្ធភាពបំផុតសម្រាប់សុខភាពផ្លូវដង្ហើមរបស់កុមារក្នុងបរិបទនៃបញ្ហាបរិស្ថាននាពេលបច្ចុប្បន្ន៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ គេហទំព័រហ្វេសប៊ុកផ្លូវការ UNICEF Cambodia

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Manet1.jpg

ការផ្តោតគោលដៅរបស់មាតាបិតា ឬអ្នកអាណាព្យាបាលដើម្បីឱ្យបុត្...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Ms Touch1.jpg

អត្ថប្រយោជន៍នៃដំណើរកម្សាន្តដែលជួយបង្កើនថាមពលជីវិតឱ្យស្រ...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Mr Net1.jpg

​ហេតុអ្វីបានជាការគិតបែបស៊ីជម្រៅក្លាយជាជំនាញសំខាន់បំផុតក...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Manet111.jpg

Artificial Intelligence (AI) និងឥទ្ធិពលរបស់វាលើការអប់រំ...