អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ “ ពិធីប្រគល់វិញ្ញាបនបត្រ និងរង្វាន់ជ័យលាភីជូនដល់សិស្សានុសិស្ស”
អត្ថបទដកស្រង់ដោយ : ជ័យ ស្រីណាក់
#MJQE#AmericanInterconSchool
នៅសាលារៀន អន្តរទ្វីប អាមេរិកាំង យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា រាល់ការខិតខំប្រឹងប្រែង ភាពអត់ធ្មត់ និងភាពច្នៃប្រឌិតរបស់សិស្សានុសិស្សគ្រប់រូប គឺសក្តិសមនឹងទទួលបានការកោតសរសើរ និងការលើកទឹកចិត្តជាទីបំផុត។ ពិធីប្រគល់វិញ្ញាបនបត្រ និងរង្វាន់ជ័យលាភីជូនដល់សិស្សានុសិស្ស គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផល សិក្សាដ៏ឆ្នើម និងជាចំណុចរបត់ថ្មីមួយនៃដំណើរឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងរបស់សិស្សានុសិស្ស។
គោលបំណងនៃការរៀបចំកម្មវិធីនេះឡើង ដើម្បីជាសក្ខីភាពសបញ្ជាក់នូវការបញ្ចប់ការសិក្សាចំណេះ ទូទៅតាមកម្រិតភូមិសិក្សា និងដើម្បីជាចំណងអនុស្សាវរីយ៍ក្នុងការសិក្សារបស់សិស្សានុសិស្សដែល បានបញ្ចប់កម្រិតថ្នាក់របស់ខ្លួនដោយជោគជ័យ ក៏ដូចជាអបអរសាទរជ័យលាភីសិស្សពូកែ ការផ្តល់ កិត្តិយស និងប្រគល់លិខិតសរសើរ ព្រមទាំងរង្វាន់លើកទឹកចិត្តជូនដល់សិស្សានុសិស្សដែលមាន ស្នាដៃឆ្នើមប្រចាំឆ្នាំ ទាំងផ្នែកចំណេះដឹងទូទៅ វិទ្យាសាស្ត្រ កីឡា និងសិល្បៈនៅសាលារៀន អន្តរទ្វីប អាមេរិកាំង។
តាមការគ្រោងទុកនៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ និងមានកម្មវិធីប្រគល់វិញ្ញាបនបត្រលើកទី៤ ជូនដល់សិស្សបញ្ចប់កាសិក្សាថ្នាក់មតេ្តយ្យ សិក្សា ថ្នាក់ទី៦ និងទី៩ ឆ្នាំសិក្សា២០២៥-២០២៦ ដើម្បីជាសក្ខីភាពបញ្ជាក់ឱ្យបានឃើញពីការខិតខំ ប្រឹងប្រែងសិក្សាមួយឆ្នាំពេញរបស់ប្អូនៗសិស្សានុសិស្ស។ នៅក្នុងកម្មវិធីនោះផដែរ ក៏មានការចែក រំលែកបទពិសោធ សុន្ទរកថាបំផុសគំនិតពីសំណាក់លោកនាយក/នាយិកាសាលា តំណាងមាតាបិតា និងចំណាប់អារម្មណ៍របស់សិស្សជ័យលាភីឆ្នើម ដើម្បីជាកម្លាំងចិត្តដល់សិស្សជំនាន់ក្រោយ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការអបអរសាទរចំពោះសិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកានៃ មោទកភាពរួមគ្នារវាងសាលារៀន លោកគ្រូ អ្នកគ្រូ និងមាតាបិតា ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការជ្រោមជ្រែង និងតម្រង់ទិសដៅយុវជនជំនាន់ក្រោយឱ្យក្លាយជាពលរដ្ឋសកល ប្រកបដោយ ចំណេះដឹង ជំនាញ និងសីលធម៌ខ្ពស់ស្របតាមស្តង់ដាអប់រំជាតិ និងអន្តរជាតិ។
សរុបសេចក្តីមក ពិធីប្រគល់វិញ្ញាបនបត្រ និងរង្វាន់ជ័យលាភីរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ មិនត្រឹមតែជាការអបអរសាទរចំពោះសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សា និង ទទួលបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកានៃមោទកភាពរួមគ្នារវាង សាលារៀន លោកគ្រូ អ្នកគ្រូ និងមាតាបិតា ហើយកម្មវិធីនេះឆ្លុះបញ្ចាំងពីកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការជ្រោមជ្រែង និងតម្រង់ទិសដៅយុវជនជំនាន់ក្រោយឱ្យក្លាយជាពលរដ្ឋសកល ប្រកបដោយចំណេះដឹង ជំនាញ វិន័យ និងសីលធម៌ខ្ពស់ ស្របតាមស្តង់ដាអប់រំកម្រិតខ្ពស់។ វាក៏ជាការបោះជំហានដ៏មានសារៈសំខាន់ ក្នុងការត្រៀមខ្លួនរបស់សិស្សានុសិស្សក្នុងការប្រឈមមុខនឹងឱកាស និងការសិក្សានៅថ្នាក់បន្តបន្ទាប់ ទៀតដោយភាពជឿជាក់៕