ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ហេតុអ្វីបានជាពេលចូលឆ្នាំចិនត្រូវមានការសម្ដែងម៉ុងសាយ និងរបាំនាគ

បានផ្សាយចេញ | ១០ កក្កដា ២០២៦ 161

ហេតុអ្វីបានជាពេលចូលឆ្នាំចិនត្រូវមានការសម្ដែងម៉ុងសាយ និងរបាំនាគ

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ហេតុអ្វីបានជាពេលចូលឆ្នាំចិនត្រូវមានការសម្ដែងម៉ុងសាយ និងរបាំនាគ”
អត្ថបទដកស្រង់ដោយ : ឥន កែវកន្និថា
#MJQE #AmericanInterconSchool

ការសម្ដែងម៉ុងសាយ និងរបាំនាគ គឺជាសិល្បៈប្រពៃណីដ៏មានសារៈសំខាន់មួយរបស់ប្រជាជនចិន ដែលមានប្រវត្តិយូរអង្វែង និងត្រូវបានសម្ដែងក្នុងឱកាសបុណ្យសំខាន់ៗដូចជា បុណ្យចូលឆ្នាំចិន ពិធីបើកអាជីវកម្មថ្មី ពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីអបអរសាទរផ្សេងៗ។ ការសម្ដែងទាំងនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃជំនឿ វប្បធម៌ និងការសុំសេចក្ដីសុខចម្រើនផងដែរ។

ប្រជាជនចិនជឿថា ម៉ុងសាយ (របាំតោ) ជានិមិត្តរូបនៃសំណាងល្អ ភាពរុងរឿង និងការបណ្ដេញឧបទ្រពចង្រៃ។ នៅពេលម៉ុងសាយរាំចូលទៅក្នុងផ្ទះ ឬហាង គេជឿថាវានាំមកនូវលាភសំណាង សុខសាន្ត និងភាពជោគជ័យក្នុងការរកស៊ី។ ចំណែកឯសត្វនាគវិញ គឺជានិមិត្តរូបនៃអំណាច ប្រាជ្ញា កម្លាំង និងសេចក្ដីរុងរឿង។ ក្នុងវប្បធម៌ចិន នាគត្រូវបានគេចាត់ទុកថាជាសត្វដ៏ពិសិដ្ឋ ដែលអាចនាំមកនូវទឹកភ្លៀងសម្រាប់អ្នកធ្វើស្រែចម្ការត្រូវពឹងអាស្រ័យទាំងស្រុង និងការប្រមូលផលដ៏សម្បូរបែប។ ដូច្នេះ ការសម្ដែងនាគតែងតែមានអ្នកចូលរួមជាច្រើន ដើម្បីបង្ហាញពីសាមគ្គីភាព និងកិច្ចសហការរបស់សហគមន៍។លើសពីនេះ ការសម្ដែងម៉ុងសាយ និងសត្វនាគគឺជាការថែរក្សា និងបន្តមរតកវប្បធម៌ពីមួយជំនាន់ទៅមួយជំនាន់។ យុវជនជាច្រើនបានហ្វឹកហាត់សិល្បៈនេះ ដើម្បីអភិរក្សអត្តសញ្ញាណវប្បធម៌ និងបង្ហាញដល់ពិភពលោកពីភាពសម្បូរបែបនៃប្រពៃណីចិន។

សរុបសេចក្ដីមក ការសម្ដែងម៉ុងសាយ និងសត្វនាគមានតម្លៃលើសពីការកម្សាន្ត ព្រោះវាតំណាងឱ្យជំនឿ សំណាង សាមគ្គីភាព និងការគោរពប្រពៃណី។ នេះហើយជាមូលហេតុដែលប្រជាជនចិនស្រឡាញ់ និងបន្តអភិរក្សការសម្ដែងទាំងពីរនេះរហូតមកដល់សព្វថ្ងៃ៕

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Buny (1).jpg

សារប្រយោជន៍ពីដំណើរកម្សាន្តក្នុងការបោះតែនតិ៍ជាក្រុម

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/Leaung vibol2.jpg

វិធីសាស្ត្រជួយបង្កើនថាមពលជីវិតដ៏អស្ចារ្យ

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/Sok Chanmela.jpg

សត្វបក្សី Tree Swallow

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Ms Sophya.jpg

ការអប់រំកុមារតូចឱ្យមានភាពឆ្លាតវ័យ ដោយចៀសឆ្ងាយពីបច្ចេកវិ...