ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

កម្លាំងប្រជាពលរដ្ឋក្នុងការអភិរក្សព្រៃឈើ និងជីវចម្រុះ

បានផ្សាយចេញ | ២៤ កក្កដា ២០២៦ 135

កម្លាំងប្រជាពលរដ្ឋក្នុងការអភិរក្សព្រៃឈើ និងជីវចម្រុះ

អត្ថបទព័ត៌មានស្តីពីសហគមន៍
ក្រោមប្រធានបទ “កម្លាំងប្រជាពលរដ្ឋក្នុងការអភិរក្សព្រៃឈើ និងជីវចម្រុះ​”
អត្ថបទដកស្រង់ដោយ : ម៉ាក់ ផល្លីម
#MJQE #AmericanInterconSchool
 
សហគមន៍ការពារធម្មជាតិតាំងយូ គឺជាសហគមន៍មួយដែលបានបង្កើតឡើងក្នុង
គោលបំណងការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាព ដោយមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋមូលដ្ឋាន។ សហគមន៍នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃខុសច្បាប់ និងការប្រើប្រាស់ធនធានធម្មជាតិដោយគ្មានការ
ទទួលខុសត្រូវ។
 

តំបន់តាំងយូមានសក្តានុពលខ្ពស់ផ្នែកធនធានធម្មជាតិ ហើយសម្បូរទៅដោយព្រៃឈើ សត្វព្រៃ រុក្ខជាតិកម្រ និងប្រភពទឹកធម្មជាតិ ដែលមានសារៈសំខាន់
សម្រាប់ការរស់នៅរបស់ប្រជាជន។ ធនធានទាំងនេះមិនត្រឹមតែជាប្រភពចំណូល
សម្រាប់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមរតកធម្មជាតិដ៏មានតម្លៃ
សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
 
សមាជិកសហគមន៍បានរៀបចំការល្បាតព្រៃជា
ប្រចាំ ដើម្បីតាមដាន និងទប់ស្កាត់បទល្មើសព្រៃឈើ ព្រមទាំងសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការអនុវត្តច្បាប់។ ជាមួយគ្នានេះ សហគមន៍ក៏បានរៀបចំកម្មវិធីផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងយុវជនអំពីសារៈសំខាន់នៃការថែរក្សាបរិស្ថាន និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវ។
 
ក្រៅពីការងារអភិរក្សសហគមន៍ការពារធម្មជាតិ តាំងយូ ក៏បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពល
រដ្ឋ តាមរយៈការអភិវឌ្ឍមុខរបរ ដែលមិនប៉ះពាល់ដល់ធម្មជាតិ ដូចជាការដាំដំណាំ ការប្រមូលផលាអនុផលព្រៃឈើដោយចីរភាព និងការលើកកម្ពស់ទេសចរណ៍ធម្មជាតិ។ សកម្មភាពទាំងនេះបានរួមចំណែកបង្កើនប្រាក់ចំណូល និងកាត់បន្ថយការពឹងផ្អែកលើការកាប់ព្រៃឈើ។
 
ការអភិរក្សធម្មជាតិមិនមែនជាកាតព្វកិច្ចរបស់
អាជ្ញាធរតែមួយគត់នោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់ប្រជាពលរដ្ឋ
គ្រប់រូប។ សហគមន៍ការពារធម្មជាតិតាំងយូ គឺជាគំរូដ៏ល្អមួយ ដែលបង្ហាញថា នៅពេលសហគមន៍មានសាមគ្គីភាព មានការចូលរួម និងមានឆន្ទៈក្នុងការការពារធនធានធម្មជាតិ នោះព្រៃឈើ សត្វព្រៃ និងបរិស្ថាននឹងអាចបន្តស្ថិតស្ថេរ និងផ្តល់អត្ថប្រយោជន៍ដល់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគតបានយ៉ាងយូរអង្វែង។
«ការពារព្រៃឈើថ្ងៃនេះ គឺជាការពារជីវិត និងអនាគតរបស់យើងទាំងអស់គ្នា»។

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Ms Nary1.jpg

ឧទ្យានជាតិឋានសួគ៌ជីវចម្រុះដ៏សម្បូរបែប ជាមួយទេសភាពធម្មជា...

https://theirrawaddydolphin.com/storage/photos/news/article/2025/September/Socheata1.jpg

សកម្មភាព៥យ៉ាង ដែលងាយស្រួលធ្វើក្នុងការថែទាំសុខភាពប្រចាំថ...

https://theirrawaddydolphin.com/storage/photos/news/article/2025/September/Mr Heng.jpg

ប្រាសាទអង្គរវត្តត្រូវបានជ្រើសរើសជាតំបន់ទេសចរណ៍លេខមួយនៅអ...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Ms Srey Nak.jpg

អត្តសញ្ញាណ និងសាមគ្គីភាពក្នុងសហគមន៍សិក្សា