អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការអប់រំ
ក្រោមប្រធានបទ “Artificial Intelligence (AI) និងឥទ្ធិពលរបស់វាលើការអប់រំក្នុងសម័យឌីជីថល”
អត្ថបទដកស្រង់ដោយ : គាក ម៉ាណែត
#MJQE #AmericanInterconSchool
បច្ចេកវិទ្យាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សដែលមានឥទ្ធិពលខ្លាំងនៅពេលបច្ចុប្បន្ន គឺ AI។ AI ជាបច្ចេកវិទ្យាដែលអាចឱ្យកុំព្យូទ័រ និងប្រព័ន្ធឌីជីថលអនុវត្តការងារមួយចំនួនដែលត្រូវការការគិត និងការសម្រេចចិត្តរបស់មនុស្សដូចជា ការវិភាគព័ត៌មាន ការបង្កើតអត្ថបទ ការឆ្លើយសំណួរ និងការជួយដោះស្រាយបញ្ហា។ ក្នុងវិស័យអប់រំ AI កំពុងផ្លាស់ប្តូររបៀបដែលគ្រូបង្រៀន និងសិស្សរៀន។ ការងារ របស់គ្រូមិនមានត្រឹមតែការបង្រៀននៅក្នុងថ្នាក់រៀនទេ គឺត្រូវរៀបចំ Lesson Plan បង្កើត Worksheet រៀបចំសំណួរ ពិនិត្យការងារសិស្ស និងបង្កើតសម្ភារសម្រាប់ការបង្រៀន។
AI អាចជួយកាត់បន្ថយពេលវេលាដែលត្រូវចំណាយលើការងារមួយចំនួន។ ទោះជាយ៉ាងណា AI គួរតែត្រូវបានចាត់ទុកជាឧបករណ៍ជំនួយ មិនមែនជាអ្នកជំនួសគ្រូទាំងស្រុងឡើយ។ គ្រូនៅតែមានតួនាទីសំខាន់ក្នុងការវាយតម្លៃព័ត៌មាន កែសម្រួលមេរៀន និងយល់ពីតម្រូវការរបស់សិស្ស។ សម្រាប់ សិស្ស AI អាចក្លាយជាឧបករណ៍ជំនួយក្នុងការសិក្សា។ សិស្សអាចប្រើដើម្បីសួរសំណួរអំពីមេរៀន សុំការពន្យល់តាមរបៀបងាយយល់ បង្កើតឧទាហរណ៍ និងស្វែងរកគំនិតសម្រាប់ការសិក្សា។ ទោះបី AI មានអត្ថប្រយោជន៍ជាច្រើនក៏ដោយ ក៏មានហានិភ័យដែលត្រូវយកចិត្តទុកដាក់។ ប្រសិនបើសិស្សពឹង ផ្អែកលើ AI ច្រើនពេក សិស្សអាចបាត់បង់ឱកាសក្នុងការគិត និងដោះស្រាយបញ្ហាដោយខ្លួនឯង តែពេលខ្លះវាក៏អាចផ្តល់ព័ត៌មានដែលមិនត្រឹមត្រូវផងដែរ។ ដូច្នេះ អ្នកប្រើប្រាស់មិនគួរទទួលយកចម្លើយពី AI ដោយគ្មានការផ្ទៀងផ្ទាត់ឡើយ។ បញ្ហាមួយទៀតគឺ Academic Integrity ប្រសិនបើសិស្សប្រើ AI ដើម្បីធ្វើកិច្ចការទាំងមូល ហើយដាក់ជាស្នាដៃរបស់ខ្លួន នោះវាអាចប៉ះពាល់ដល់ដំណើរការរៀន និងការវាយតម្លៃសមត្ថភាពពិតប្រាកដរបស់សិស្ស។
AI គឺជាបច្ចេកវិទ្យាដ៏សំខាន់មួយដែលកំពុងផ្លាស់ប្តូរវិស័យអប់រំ។ វាអាចជួយគ្រូសន្សំពេលវេលា ជួយសិស្សយល់មេរៀន និងបង្កើតឱកាសសិក្សាថ្មីៗ។ ទោះជាយ៉ាងណា AI គួរមិនគួរត្រូវបានប្រើជំនួសការគិតរបស់មនុស្សឡើយ។ ការប្រើប្រាស់ AI ប្រកបដោយប្រសិទ្ធភាព គឺការប្រើវាជាឧបករណ៍ជំនួយ ខណៈដែលមនុស្សនៅតែមានតួនាទីក្នុងការគិត វិភាគ ផ្ទៀងផ្ទាត់ និងសម្រេចចិត្ត។ ដូច្នេះ នៅក្នុងសម័យឌីជីថល ការរៀនពី AI មិនមែនគ្រាន់តែជាការរៀនពីបច្ចេកវិទ្យាមួយទៀតនោះទេ ប៉ុន្តែជាការរៀនពីរបៀបប្រើប្រាស់ Technology ដោយឆ្លាតវៃ មានទំនួលខុសត្រូវ និងមានសីលធម៌៕