លោក Elon Musk បង្ហាញមនុស្សយន្ត Cybercab របស់គាត់

បានផ្សាយចេញ | ១១ តុលា ២០២៤

លោក Elon Musk បង្ហាញមនុស្សយន្ត Cybercab របស់គាត់

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ ដោយចក្ខុវិស័យរបស់គាត់ស្តីអំពី "អនាគតដ៏រីករាយ" ដែលជា "យុគសម័យដ៏បរិបូរណ៍" ហើយពោរពេញដោយរថយន្តដែលបើកបរដោយខ្លួនឯងដោយគ្មានដៃចង្កូត។ ចំណែកចំណតរថយន្ត បានប្រែក្លាយទៅជាសួនឧទ្យាន និងមនុស្សយន្ត ដែលនឹងដើរក្នុងចំណោមមនុស្សម្នាជាច្រើន នៅទីសាធារណៈ។ លោក Elon Musk បានសន្យាម្តងទៀតថា លោកនឹងធ្វើឱ្យបាន នៅក្នុងរយៈពេលពីរបីឆ្នាំខាងមុខទៀតនេះ។

ជាការការពិតណាស់ ផែនការទាំងនោះ នឹងមានការបើកបង្ហាញនៃការប្រារព្ធពិធីនេះឡើង សម្រាប់ Robotaxis របស់គាត់។ ការប្រារព្ធព្រឹត្តិការណ៍ដ៏ធំនេះ គឺធ្វើឡើងនៅរដ្ឋកាលីហ្វ័រញ៉ា ដែលមានការផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើន ដោយបានផ្សាភ្ជាប់ទៅនឹងថ្ងៃបង្កើតក្រុមហ៊ុន Tesla របស់លោក Elon Musk ផងដែរ។ ព្រឹត្តិការណ៍នេះបានបង្ហាញពីគំរូនៃមនុស្សយន្ត ក៏ដូចជារថយន្ត Robovan ដែលជារថយន្តគ្មានអ្នកបើកបរ ដែលត្រូវបានរចនាឡើង ដើម្បីផ្ទុកមនុស្ស ឬរបស់របរដែលមានទំហំធំជាង។
លោក Elon Musk បាននិយាយថា Robocab មិនដូចរថយន្តអគ្គិសនីផ្សេងទៀតនោះទេ។ រថយន្តនេះ នឹងមិនមានការដោតភ្លើងឡើយ ប៉ុន្តែនឹងត្រូវសាកដោយការបើកបរលើបន្ទះសាក។ ហើយគាត់ក៏បានបង្ហាញពីរថយន្តដ៏ធំមួយ ដែលគាត់បាននិយាយថា អាចផ្ទុកអ្នកដំណើរ ឬទំនិញបានរហូតដល់ទៅ ២០ នាក់។

អត្ថបទដោយ ៖ ឃី វុទ្ធី