នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមទាំងក្រុមហ៊ុន Microsoft និង Meta ផង កំពុងបង្កើនការចំណាយ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ AI យ៉ាងប្រញ៉ាប់ប្រញ៉ាល់ ក្នុងគោលបំណងបំពេញតម្រូវការដ៏ច្រើន ប៉ុន្តែ ក្រុមហ៊ុន Wall Street បែរជាសប្បាយនឹងការលក់រាយរបស់ខ្លួន ដោយមិនមានការចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យា AI អ្វីនោះឡើយទៅវិញ។
ក្រុមហ៊ុន Microsoft និង Meta បាននិយាយកាលពីថ្ងៃពុធថា ការចំណាយដើមទុនរបស់ពួកគេ កំពុងមានការកើនឡើង ដោយសារតែការវិនិយោគទៅលើបច្ចេកវិទ្យា AI។ ជាការពិតណាស់ ការអភិវឌ្ឍលើបច្ចេកវិទ្យា AI គឺដើម្បីធ្វើឱ្យកម្មវិធីផ្សេងៗ នៅក្នុង Platform របស់ Microsoft និង Meta មានភាពកាន់តែងាយស្រួល ក្នុងការប្រើប្រាស់ឡើង។
អត្ថបទដោយ៖ ឃី វុទ្ធី