អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “អត្ថប្រយោជន៍នៃការប្រើប្រាស់ App Spentify ដែលអាចជួយរៀបចំជីវិតហិរញ្ញវត្ថុ”
អត្ថបទដកស្រង់ដោយ : ប៉ែន វិរៈ
#MJQE #AmericanInterconSchool
បច្ចុប្បន្ននេះយុវជន និងអ្នកធ្វើការជាច្រើនតែងតែប្រឈមមុខនឹងបញ្ហាមួយដែលស្ទើរតែក្លាយជារឿងធម្មតាទៅហើយនោះគឺ «រកលុយបានច្រើន តែមិនដឹងចាយទៅណាអស់»។ ភាពតានតឹងផ្នែកហិរញ្ញវត្ថុនេះ ច្រើនតែកើតចេញពីការខ្វះខាតការកត់ត្រា និងទម្លាប់នៃការគ្រប់គ្រងចំណូលចំណាយប្រចាំថ្ងៃមិនបានត្រឹមត្រូវ។ ដើម្បីដោះស្រាយបញ្ហានេះ កម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុឆ្លាតវៃឈ្មោះថា Spentify កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការជួយអ្នកប្រើប្រាស់ឱ្យរៀបចំជីវិតហិរញ្ញវត្ថុរបស់ពួកគេឡើងវិញប្រកបដោយប្រសិទ្ធភាព។
នៅក្នុងយុគសម័យឌីជីថល ការទិញទំនិញ ឬការទូទាត់ចំណាយផ្សេងៗមានភាពងាយស្រួល និងលឿនរហ័ស ដែលធ្វើឱ្យមនុស្សភាគច្រើនភ្លេចខ្លួន និងចាយវាយលើសកម្រិត (Overspending)។ អ្នកខ្លះព្យាយាមកត់ត្រាក្នុងសៀវភៅ ឬចងចាំក្នុងខួរក្បាល តែងតែងាយបាត់បង់ ឬភ្លេចកត់ ដែលជាហេតុធ្វើឱ្យផែនការសន្សំប្រាក់តែងតែបរាជ័យ ហើយនៅចុងខែត្រូវប្រឈមនឹងការខ្វះខាត ឬជំពាក់បំណុលគេ។
ឆ្លើយតបនឹងបញ្ហានេះ កម្មវិធី Spentify ត្រូវបានអភិវឌ្ឍឡើងជាពិសេសដើម្បីដើរតួជា «ជំនួយការហិរញ្ញវត្ថុផ្ទាល់ខ្លួន» នៅក្នុងបាតដៃរបស់អ្នកប្រើប្រាស់គ្រប់រូប។ កម្មវិធីនេះបានបំពាក់នូវមុខងារសំខាន់ៗដែលជួយដោះស្រាយបញ្ហាប្រឈមទាំងនោះដោយផ្ទាល់រួមមាន៖
· ការតាមដានចំណូលចំណាយច្បាស់លាស់ : អ្នកប្រើប្រាស់អាចកត់ត្រាគ្រប់ចរន្តសាច់ប្រាក់ចេញចូលប្រចាំថ្ងៃយ៉ាងងាយស្រួល ជួយឱ្យដឹងច្បាស់ថាលុយបានហូរទៅចំណាយលើអ្វីខ្លះរៀងរាល់ថ្ងៃ។
· បង្កើតទម្លាប់សន្សំប្រាក់ប្រកបដោយវិន័យ : មានមុខងារ «កត់ត្រាប្រាក់សន្សំ» និងកំណត់គោលដៅហិរញ្ញវត្ថុច្បាស់លាស់ ដែលជួយប្រែក្លាយផែនការសន្សំទិញរបស់ដែលខ្លួនស្រលាញ់ ឬសន្សំសម្រាប់អនាគត ឱ្យលេចចេញជារូបរាងពិតប្រាកដ។
· របាយការណ៍ហិរញ្ញវត្ថុឆ្លាតវៃ : កម្មវិធីផ្តល់ជារបាយការណ៍ប្រចាំខែ និងប្រចាំឆ្នាំយ៉ាងលម្អិត ងាយយល់ ដើម្បីឱ្យអ្នកអាចវិភាគ និងស្វែងរកចំណុចដែលអាចកាត់បន្ថយការចំណាយដែលមិនចាំបាច់បានទាន់ពេលវេលា។
· ការគ្រប់គ្រងហិរញ្ញវត្ថុរួមគ្នា : ដោះស្រាយបញ្ហាស្មុគស្មាញក្នុងការចាត់ចែងលុយកាក់រួម ដោយផ្តល់ភាពងាយស្រួលសម្រាប់សមាជិកគ្រួសារ ឬក្រុមការងារក្នុងការគ្រប់គ្រងកញ្ចប់ថវិការួមគ្នាប្រកបដោយតម្លាភាពខ្ពស់។
ការចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុពីថ្ងៃនេះ គឺជាការកសាងស្ថិរភាព និងសន្តិភាពផ្លូវចិត្តសម្រាប់អនាគត។ ឈប់បណ្តោយឱ្យបញ្ហាលុយកាក់គ្រប់គ្រងជីវិតរបស់អ្នកទៀត ដល់ពេលដែលអ្នកត្រូវគ្រប់គ្រងវាវិញម្តងហើយ។ បច្ចុប្បន្ន សាធារណជនអាចធ្វើការទាញយកកម្មវិធី Spentify មកប្រើប្រាស់ដោយឥតគិតថ្លៃ (Free) ទាំងនៅលើប្រព័ន្ធប្រតិបត្តិការ iOS (App Store) និង Android (Google Play)៕