ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

យន្តហោះគ្មានមនុស្សបើកធ្វើពីក្រដាសកាតុង (រចនាបថ IKEA)

បានផ្សាយចេញ | ២៣ កក្កដា ២០២៦ 148

យន្តហោះគ្មានមនុស្សបើកធ្វើពីក្រដាសកាតុង (រចនាបថ IKEA)

អត្ថបទព័ត៌មានស្តីពីវិទ្យាសាស្រ្ត
ក្រោមប្រធានបទ “យន្តហោះគ្មានមនុស្សបើកធ្វើពីក្រដាសកាតុង (រចនាបថ IKEA)”
អត្ថបទដកស្រង់ដោយ : ផាន់ សុភាព
#MJQE#AmericanInterconSchool

ពិភពលោកកាន់វិវឌ្ឍន៍ទៅមុខ រីឯបច្ចេកវិទ្យាកាន់តែមានផ្លាស់ប្តូរខ្លាំង ជាពិសេសក្នុងវិស័យយោធារបស់ ប្រទេសមហាអំណាច។ គ្រឿងសព្វាវុធទំនើបៗក្នុងការធ្វើសង្រ្គាមត្រូវបានបង្កើតឡើងមានដូចជា កាំភ្លើង រថក្រោះ មីស៊ីល នាវាចំបាំង រួមទាំងយន្តហោះចម្បាំងជំនាន់ចុងក្រោយបង្អស់ ក្នុងនោះក៏មានវត្តមាន យន្តហោះចម្បាំងដែលគ្មានមនុស្សបើកដែលគេហៅថា ដ្រូន (Drone)។

កាលពីថ្មីៗនេះ ប្រទេសជប៉ុនបានផ្តល់ការភ្ញាក់ផ្អើលមួយដល់ពិភពលោកដោយបានផលិតយន្តហោះគ្មាន មនុស្សបើកធ្វើពីក្រដាសកាតុងដែលមានឈ្មោះថា AirKamuy ១៥០ ហើយវាត្រូវបានបង្កើតឡើងដោយ និស្សិតបញ្ចប់ការសិក្សាពីកម្មវិធីវិស្វកម្មមេកានិច និងអវកាសនៅសាកលវិទ្យាល័យ Nagoya។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងអភិវឌ្ឍន៍យន្តហោះគ្មានមនុស្សបើកឱ្យមានសមត្ថភាពហោះឡើង និងចុះចតជា Σ-1 (Sigma-1)
សម្រាប់ប្រតិបត្តិការរយៈចម្ងាយឆ្ងាយ។ ដ្រូន AirKamuy ១៥០ មានលក្ខណៈពិសេសៗដូចខាងក្រោម៖
១. ប្រភេទយន្តហោះគ្មានមនុស្សបើកស្លាបថេរ។
២. តួយន្តហោះធ្វើពីក្រដាសកាតុងដែលមានភាពធន់នឹងទឹក។
៣. ហោះឡើងតាមការបាញ់ដោយប្រើដៃ ឬបាញ់ដោយឧបករណ៍ (អាស្រ័យលើការកំណត់រចនាសម្ព័ន្ធ)។
៤. ការចុះចតដោយមិនប្រើកង់ គីប្រើផ្ទៃពោះរបស់វាផ្ទាល់។
៥. តួនាទីចម្បងមានដូចជា ឃ្លាំមើលពីលើអាកាស ដឹកជញ្ជូន និងបេសកកម្មផ្សេងៗ។
៦. ទស្សនក្នុងការរចនា តម្លៃទាបបំផុត អាចចោលបាន អាចផលិតបានច្រើន ដ្រូនក្រដាស AirKamuy ១៥០ នេះមានអត្ថប្រយោជន៍ដូចជា៖
• តម្លៃចាប់ពី ២០០០ដុល្លារ ដល់ ៣០០០ដុល្លារ
• មានទម្ងន់ស្រាល និងស្រួលទុកដាក់
• ផលិតបានលឿន និងស្រួលដំឡើង
• ងាយស្រួលក្នុងការដឹកជញ្ជូន
• កាត់បន្ថយសញ្ញារ៉ាដាដោយសារតែរចនាសម្ព័ន្ធមិនមែនលោហធាតុ
• សក្តិសមសម្រាប់បេសកកម្មដែលការសង្គ្រោះយន្តហោះមិនចាំបាច់។

ដ្រូន AirKamuy ១៥០ គឺជាគំរូនៃការច្នៃប្រឌិតដែលបង្ហាញថា បច្ចេកវិទ្យាទំនើបមិនចាំបាច់ត្រូវពឹងផ្អែក លើវត្ថុធាតុដើមដែលមានតម្លៃថ្លៃនោះទេ។ ការប្រើប្រាស់ក្រដាសកាតុងជាសម្ភារៈសំខាន់ក្នុងការផលិត យន្តហោះគ្មានមនុស្សបើក បានបង្ហាញពីការរួមបញ្ចូលគ្នារវាងភាពច្នៃប្រឌិត ប្រសិទ្ធភាព និងការកាត់បន្ថយ ថ្លៃដើមផលិតកម្ម។ ស្របពេលដែលសង្គ្រាម និងបច្ចេកវិទ្យាយោធាកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស យន្តហោះគ្មាន មនុស្សបើកដែលមានតម្លៃទាប អាចផលិតបានក្នុងបរិមាណច្រើន និងអាចបំពេញបេសកកម្មបានប្រកប ដោយប្រសិទ្ធភាពដូចជា AirKamuy ១៥០ នឹងក្លាយជាជម្រើសដ៏សំខាន់សម្រាប់ទាំងវិស័យការពារជាតិ និងការប្រើប្រាស់ក្នុងវិស័យស៊ីវិលនាពេលអនាគត។ ការអភិវឌ្ឍនេះក៏បានបង្ហាញឱ្យឃើញថា ភាពច្នៃប្រឌិត និងចំណេះដឹងផ្នែកវិស្វកម្មអាចបង្កើតដំណោះស្រាយថ្មីៗដែលផ្លាស់ប្តូរទស្សនវិស័យនៃការអភិវឌ្ឍយន្តហោះគ្មានមនុស្សបើកនៅលើពិភពលោក៕

អត្ថបទដកស្រង់ បកប្រែ និងកែសម្រួលចេញពី៖ https://en.airkamuy.com/

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Mr na.jpg

ផលប៉ះពាល់នៃបច្ចេកវិទ្យាចំពោះសុខុមាលភាពរបស់មនុស្ស

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Mr Chay1.jpg

តើមានភពណាដែលអាចជំនួសភពផែនដីបាន?

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Mr Tha.jpg

ជំនាញ៣ប្រភេទ ដែលយុវជនគួររៀនក្នុងសម័យបច្ចេកវិទ្យាបច្ចុប្...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Mr Virak1.jpg

អត្ថប្រយោជន៍នៃការប្រើប្រាស់ App  Spentify ដែលអាចជួយរៀបច...