ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

៥វិធីសាស្ត្រ អាចជួយការពារខ្លួនពីឧបាយកលឆបោកដោយការប្រើប្រាស់បច្ចេកវិទ្យា AI

បានផ្សាយចេញ | ៣០ កក្កដា ២០២៦ 132

៥វិធីសាស្ត្រ អាចជួយការពារខ្លួនពីឧបាយកលឆបោកដោយការប្រើប្រាស់បច្ចេកវិទ្យា AI

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “៥វិធីសាស្ត្រ អាចជួយការពារខ្លួនពីឧបាយកលឆបោកដោយការប្រើប្រាស់បច្ចេកវិទ្យា AI”
អត្ថបទដកស្រង់ដោយ : អ៊ាវ ណារី
#MJQE#AmericanInterconSchool
 
បច្ចុប្បន្នមានក្រុមឆបោកតាមបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបោកប្រាស់តាមប្រព័ន្ធទូរសព្ទ ក៏ដូចជាប្រព័ន្ធទូរគមនាគមន៍ផ្សេងៗ ដើម្បីឱ្យលោក-អ្នកផ្ទេរប្រាក់ ឬចែករំលែកទិន្នន័យសំខាន់ៗមួយចំនួន ដោយក្លែងបន្លំជាការសន្ទនាសំឡេង រូបភាព ជាឯកសារ ឬវីដេអូ ដែលមានមុខមាត់ពិតរបស់សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា។ ដូចនេះដើម្បីការពារខ្លួនពីឧបាយកលឆបោកទាំងនេះ ចូលអ្នកស្វែយល់នូវគន្លឹះចំនួន៥យ៉ាងដូចខាងក្រោម៖
 
១. ត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គលនោះឱ្យបានច្បាស់លាស់ ដោយពិនិត្យលេខទូរសព្ទ ឬរូបភាពគណនី និងតម្រូវឱ្យបុគ្គលនោះបើកកាមេរ៉ាវីដេអូបង្ហាញមុខភ្លាមៗ។
២. ត្រូវពិនិត្យផ្ទៀងផ្ទាត់អាកប្បកិរិយារបស់បុគ្គលនោះថា ប្លែកពីអ្នកដែលយើងស្គាល់ដែរឬទេ។
៣. ត្រូវសួរសំណួរពាក់ព័ន្ធសកម្មភាពដែលបានទាក់ទងគ្នាចុងក្រោយដែលគិតថា ត្រូវតែដឹង។
៤. ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការចែករំលែកព័ត៌មាន សំឡេង រូបភាព ឬវីដេអូ របស់អ្នកជាសាធារណៈ ព្រោះវាអាចឱ្យជនខិលខូចយកមាតិកាទាំងនោះទៅក្លែងបន្លំជាអ្នក ដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ។
៥. មិនត្រូវផ្ដល់ទិន្នន័យផ្ទាល់ខ្លួន ជាអាទិ៍ លេខកូដសម្ងាត់គណនីធនាគារ លេខកូដបណ្តាញទំនាក់ទំនងសង្គម លេខកូដផ្ទៀងផ្ទាត់ ឬព័ត៌មានសំខាន់ផ្សេងៗទៅជនដែលសង្ស័យជាដាច់ខាត៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Mr Pheap1.jpg

យន្តហោះគ្មានមនុស្សបើកធ្វើពីក្រដាសកាតុង (រចនាបថ IKEA)

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Mr na.jpg

ផលប៉ះពាល់នៃបច្ចេកវិទ្យាចំពោះសុខុមាលភាពរបស់មនុស្ស

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Mr Vibol.jpg

ចិនជាប្រទេសដំបូងគេដែលប្រើមជ្ឈមណ្ឌលទិន្នន័យក្រោមបាតសមុទ្...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Mr Chay1.jpg

តើមានភពណាដែលអាចជំនួសភពផែនដីបាន?