កោះខ្យង ទិសដៅទេសចរណ៍ដែលសក្តិសមសម្រាប់ការបោះតែនតិ៍

បានផ្សាយចេញ | ២៩ វិច្ឆិកា ២០២៤

កោះខ្យង ទិសដៅទេសចរណ៍ដែលសក្តិសមសម្រាប់ការបោះតែនតិ៍

អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត

ក្រោមប្រធានបទ៖ កោះខ្យង ទិសដៅទេសចរណ៍ដែលសក្តិសមសម្រាប់ការបោះតែនតិ៍

អត្ថបទដកស្រង់ដោយ : លីម រតនៈ

#MJQE#AmericanInterconSchool

 

កោះខ្យង ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលមានទីតាំងក្នុងភូមិខ្សាច់ក្រហម ឃុំជីខក្រោម ចម្ងាយជាង១០គីឡូម៉ែត្រ ពីទីរួមស្រុកស្រែអំបិល ខេត្តកោះកុង។ កោះខ្យង គឺជាប្រជុំកោះតូចៗ ចំនួន ៣ ជាប់ៗគ្នា ដែលរំលេចខ្លួននៅលើផ្ទៃសមុទ្រយ៉ាងស្រស់ស្អាត។

កោះខ្យង ក៏ជាទីកន្លែងមួយដែលសម្បូរទៅដោយគ្រឿងសមុទ្រ មានដូចជា បង្គារ ក្តាម មឹក បង្កង និងត្រីសមុទ្រជាច្រើនទៀតដែរ។ ដើមដូងខ្ពស់ទាបជាច្រើនដែលដុះដេរដាសនៅលើកូនកោះទាំងនេះ ទឹកសមុទ្រថ្លាឈ្វេង អមដោយខ្យល់អាកាសបរិសុទ្ធ គឺជាបរិយាកាស ដែលសក្តិសមសម្រាប់ការបោះតែនតិ៍សម្រាកលំហែ។

នៅលើកោះខ្យង អ្នកទេសចរ អាចចំណាយពេលសម្រាកជាមួយធម្មជាតិ អាំងសាច់ ស្ទួចត្រី និងគយគន់ថ្ងៃលិច ជជែករឿងក្នុងចិត្តជាមួយមិត្តភក្តិ។ ដើម្បីទៅដល់កោះខ្យង អ្នកទេសចរ អាចធ្វើដំណើរដោយម៉ូតូ ឬថ្មើរជើងឆ្លងកាត់ផ្លូវភក់ប្រមាណ១គីឡូម៉ែត្រ ដែលមានទេសភាពដើមកោងកាងយ៉ាងស្រស់ត្រកាល ដុះអមសងខាងផ្លូវ និងជម្រើសមួយទៀត គឺការធ្វើដំណើរតាមទូក ចេញពីផ្ទះប្រជាសហគមន៍។

ក្រៅពីការសម្រាកលំហែ និងគយគន់ទេសភាពធម្មជាតិនៅលើកោះខ្យង ភ្ញៀវទេសចរ ក៏អាចទស្សនាចម្ការផ្លែឈើធម្មជាតិ រួមមានចម្ការទុរេន សាវម៉ាវរាប់សិបហិកតា ដែលដាំដុះនៅក្នុងសហគមន៍បានផងដែរ៕

 

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
https://infotainment.ams.com.kh