អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត៖
ក្រោមប្រធានបទ : “ការប្រកួតប្រជែងស្នាដៃសិល្បៈ White Canvas Cambodia រដូវកាលទី៥”
អត្ថបទដោយ : យន់ ដារ៉ា
#MJQE#AmericanInterconSchool
White Canvas Cambodia គឺជាកម្មវិធីប្រកួតស្នាដៃសិល្បៈគំនូរអន្តរជាតិ ដែលធ្វើឡើងក្នុងគោលបំណងស្វែងរកការបណ្តុះបណ្តាល ការគាំទ្រ និងការផ្សព្វផ្សាយស្នាដៃ របស់សិល្បករនៅតំបន់អាស៊ី ព្រមទាំងជួលដាក់លក់ និងតាំងពិព័រណ៍ស្នាដៃទាំងនោះផងដែរ។ ការប្រកួតប្រជែងស្នាដៃសិល្បៈ White Canvas Cambodia បានរៀបចំការប្រកួតប្រជែងយ៉ាងជោគជ័យ ចំនួន៥ដងមកហើយ គិតទាំងរដូវកាលទី៥នេះ ដែលទើបនឹងបញ្ចប់ទៅថ្មី។
ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ការប្រកួតប្រជែងស្នាដៃសិល្បៈ White Canvas Cambodia បានប្រារព្ធកម្មវិធីប្រគល់រង្វាន់ពិសេស ដើម្បីអបអរសាទរដល់អ្នកឈ្នះនៃកម្មវិធីគំនូរ White Canvas Cambodia រដូវកាលទី៥ ដោយមានការចូលរួមពីមនុស្សសំខាន់ៗជាច្រើន រួមទាំងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងភ្ញៀវសំខាន់ៗមួយចំនួនទៀត។ White Canvas Cambodia ជាព្រឹត្តិការណ៍ដ៏សប្បាយមួយ ដែលមានសិល្បករ និងអ្នកស្រលាញ់សិល្បៈជាច្រើនរូប បានចូលរួមយ៉ាងកុះករ។
បន្ទាប់ពីដំណើរការវាយតម្លៃ និងដាក់ពិន្ទុយ៉ាងហ្មត់ចត់ដោយសិល្បករអាជីព ការប្រកួតសិល្បៈ White Canvas Cambodia រដូវកាលទី៥ បានរកឃើញអ្នកឈ្នះពានរង្វាន់មេដាយមាស ប្រាក់ និងសំរឹទ្ធ ក៏ដូចជាអ្នកឈ្នះផ្សេងទៀត ក្នុងប្រភេទផ្សេងទៀត ត្រូវបានកំណត់នៅទីបំផុត។ សម្រាប់ស្នាដៃមនុស្សពេញវ័យ គំនូរប្រធានបទ "ព្រះច័ន្ទក្រហមរះលើមាតុភូមិរបស់ខ្ញុំ" បានឈ្នះពានរង្វាន់មាស ហើយស្នាដៃកុមារ គំនូរប្រធានបទ "ក្ដីស្រមៃ” បានឈ្នះពានរង្វាន់មេដាយមាសផងដែរ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ White Canvas Cambodia