ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្សថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ចូលរួមដំណើរទស្សនកិច្ចសិក្សា ទៅកាន់សួនសត្វភ្នំតាម៉ៅ

បានផ្សាយចេញ | ២៧ មិថុនា ២០២៦ 244

សិស្សថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ចូលរួមដំណើរទស្សនកិច្ចសិក្សា ទៅកាន់សួនសត្វភ្នំតាម៉ៅ

ជាមួយ នឹងសំឡេងសើចសប្បាយរបស់សិស្សានុសិស្ស ដំណើរទស្សនកិច្ចសិក្សាមួយបានចាប់ផ្តើមឡើងពោរពេញទៅដោយភាពរំភើប និងការរំពឹងទុក។ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ សិស្សថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខារាជធានីភ្នំពេញ បានធ្វើដំណើរទៅកាន់សួនសត្វភ្នំតាម៉ៅ ក្នុងដំណើរទស្សនកិច្ចសិក្សាលើកទី២១៣ ដើម្បីឈ្វេងយល់ពីពិភពធម្មជាតិ និងបទពិសោធជាក់ស្តែងក្រៅថ្នាក់រៀន។



លោក ទេព មនោរម្យ ចាងហ្វាងទទួលបន្ទុកក្រោមមត្តេយ្យ  មត្តេយ្យ និងបឋមសិក្សា សាខាចំការដូងបានឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងដើម្បីឱ្យសិស្សឈ្វេងយល់ពីប្រភេទសត្វជាច្រើនដែលមាននៅក្នុងឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ដែលមានសត្វជាង១០០ប្រភេទ។ ក្រៅពីនេះ សិស្សក៏បានសិក្សាពីបរិស្ថានធម្មជាតិ ព្រៃភ្នំ ទេសភាព និងភូមិសាស្ត្រនៅតំបន់ជុំវិញ ក៏ដូចជាការយល់ដឹងអំពីជីវភាពរស់នៅ និងមុខរបរប្រចាំថ្ងៃរបស់ប្រជាកសិករខ្មែរនៅតាមជនបទផងដែរ។


លើសពីការសិក្សាផ្នែកធម្មជាតិ ដំណើរទស្សនកិច្ចនេះក៏ផ្តល់ឱ្យសិស្សនូវឱកាសក្នុងការយល់ដឹងបន្ថែមអំពីវិស័យវប្បធម៌ សាសនា ប្រវត្តិសាស្ត្រ បរិស្ថាន និងការអភិរក្សសត្វព្រៃ។ ជាពិសេស សិស្សបានអភិវឌ្ឍជំនាញជាច្រើនដូចជា ការសង្កេត ការស្រាវជ្រាវ ការគិតវិភាគ ការសហការជាក្រុម និងការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ និងមហាជន។


តាមរយៈបទពិសោធពីការរៀបចំកន្លងមក គណៈគ្រប់គ្រងរំពឹងថា ដំណើរទស្សនកិច្ចលើកនេះ សិស្សនឹងទទួលបានចំណេះដឹង និងបទពិសោធកាន់តែសម្បូរបែប អាចយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ព្រមទាំងបង្កើនជំនាញសង្គម ការទំនាក់ទំនង និងការងារជាក្រុមបានយ៉ាងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ដំណើរទស្សនកិច្ចសិក្សានេះក៏ជួយលើកទឹកចិត្តឱ្យសិស្សមានការស្រឡាញ់ការសិក្សា មានស្មារតីថែរក្សាបរិស្ថាន និងបន្តឈ្វេងយល់ពីពិភពលោកជុំវិញខ្លួន។ ទាំងនេះបង្ហាញឱ្យឃើញថា សាលារៀន អន្តរទ្វីប អាមេរិកាំង មិនត្រឹមតែផ្តោតលើការបង្រៀនក្នុងថ្នាក់ទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យសិស្សរៀនតាមបទពិសោធជាក់ស្តែង ដើម្បីបង្កើនសមត្ថភាព និងត្រៀមខ្លួនឱ្យក្លាយជាយុវជនមានគុណភាពសម្រាប់សង្គមនាពេលអនាគត៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Chiso Trip.jpg

ពង្រីកការសិក្សាក្រៅថ្នាក់! សិស្សថ្នាក់ទី១១ AIS ទៅទស្សនក...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Tourist.jpg

ទស្សនាកម្ពុជា រដូវកាលបៃតង៖ សម្រស់ធម្មជាតិបៃតងខ្ចី ទាក់ទ...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Grad 5 Trip.jpg

ដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ទី៥ ទៅកាន់សួនសត្វភ្...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Trip Grade9.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំដំណើរទស្សនកិច្ចសិក្ស...